Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសាទរលើចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតបទល្មើស Online Scams ចេញពីកម្ពុជា

បានផុស

នៅ

ប្រជាពលរដ្ឋមានសុទិដ្ឋិនិយមខ្ពស់លើចំណាត់ការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតបទល្មើស Online Scams ចេញពីកម្ពុជា ដើម្បីសន្តិសុខជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាក់ សំបូរ ជាពលរដ្ឋ បានស្នើដល់បណ្តាម្ចាស់ទីតាំង សូមបន្តការចូលរួមសហការឲ្យបានល្អបន្ថែមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តតាមដាន និងគ្រប់គ្រងឲ្យបានច្បាស់លាស់ លើការចូលមករស់នៅដោយស្របច្បាប់ពីសំណាក់ជនបរទេសទាំងអស់ ជៀសវាងការលួចលាក់ប្រព្រឹត្តិបទល្មើស Online Scams។

ចំណែក លោក គា សំណាង ជាពលរដ្ឋ ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា មានការរីកចម្រើន មានការអភិវឌ្ឍ មិនពឹងផ្អែកលើសេដ្ឋកិច្ច នៃបទល្មើសនោះទេ គឺ ប្រទេសកម្ពុជា ពឹងផ្អែកទៅលើ ការវិនិយោគ រោងចក្រ សហគ្រាស ទេសចរណ៍ វប្បធម៌ ជាកេរ្តិ៍មរតករបស់ដូនតា។

កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយសម្រេចបានលទ្ធផលធំៗ ជាច្រើន។

ទន្ទឹមនឹងនេះ សម្តេច ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឲ្យបានម៉ត់ចត់ និងឲ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ។

សូមជម្រាបថា បច្ចុប្បន្ននេះ កម្លាំងអាជ្ញាធររាជធានី-ខេត្ត និងខណ្ឌ-ស្រុក នៅតាមថ្នាក់មូលដ្ឋានទាំងអស់ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តបទបញ្ជា និងអនុក្រឹត្យលេខ ០៣ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការរស់នៅប្រមូលផ្តុំរបស់ជនបរទេស ដើម្បីទប់ស្កាត់ និងបង្ក្រាបដាច់ខាត លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម