ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំបង្កើតមូលនិធិសាមគ្គីភាពជួយដល់គ្រូដែលបាត់បង់ផ្ទះក្នុងសង្គ្រាមឈ្លានពានពីថៃ
រដ្ឋមន្ត្រីអប់រំ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានប្រកាសបង្កើតមូលនិធិសាមគ្គីភាពដើម្បីជួយដល់គ្រូបង្រៀននៅតាមព្រំដែនដែលបានបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិដោយសារការឈ្លានពានពីប្រទេសថៃ។

ថ្លែងក្នុងពិធីបិទសន្និបាតអប់រំ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មានប្រសាសន៍ថាក្រសួងនឹងផ្ទេរមូលនិធិមួយចំនួនពីមូលនិធិសមធម៌ចូលមូលនិធិសាមគ្គីភាពនេះជាមួយនឹងការកៀរគរមូលនិធិបន្ថែមផងដែរ។ លោកបន្ថែមថាមូលនិធិនេះនឹងយកទៅជួយដល់គ្រូបង្រៀនចំនួន ៣៨រូបពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យដែលបានបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិក្នុងសង្គ្រាមឈ្លានពានពីថៃកន្លងទៅ។
លោកថា៖«មូលនិធិសាមគ្គីភាពនេះគឺដើម្បីសម្ដែងនូវសាមគ្គីភាពជាមួយនឹងលោកគ្រូអ្នកគ្រូដែលរងគ្រោះដោយសារតែសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា»។

ក្រៅពីមូលនិធិជួយដល់គ្រូបង្រៀននេះលោកឧបនាយករដ្ឋមន្ត្រីក៏បង្កើតនូវការចងសម្ព័ន្ធមេត្រីភាពរវាងសាលាចំនួន១០១ ជាមួយអង្គភាពថ្នាក់កណ្ដាល និងមន្ទីរជាមួយសាលា២៧ដែលត្រូវបានទាហានថៃបាញ់កម្ទេចក្នុងសង្គ្រាមឈ្លានពាននោះដើម្បីជួយកសាងនិងអភិវឌ្ឍន៍ឡើងវិញ។
គួរឱ្យដឹងផងដែរថា ក្នុងសង្គ្រាមឈ្លានពានពីថៃកាលពីខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យសាលាជាប់ព្រំដែនចំនួនជាង១០០០សាលាត្រូវបិទទ្វារ ប៉ះពាល់ការសិក្សាដល់សិស្សជាង២០ម៉ឺននាក់ និងគ្រួបង្រៀនជាង៧០០០នាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


