Connect with us

ព័ត៌មានជាតិ

ពលរដ្ឋគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបោសសម្អាត Online Scams

បានផុស

នៅ

ប្រជាពលរដ្ឋ បានសម្តែងក្តីគាំទ្រខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបោសសម្អាត Online Scams ឲ្យអស់ពីប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យាន ចំរើន ជាប្រជាពលរដ្ឋ បានសម្តែងក្តីគាំទ្រខ្ពស់លើយុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ប្រឆាំង Online scams នៅកម្ពុជា នឹងអាចធ្វើឲ្យក្រុមឧក្រិដ្ឋជនជាជនបរទេសទាំងឡាយ ខ្លាច និងឈប់ជ្រើសរើសកម្ពុជា ជាទីសម្រាប់ចូលមកជ្រកកោន ដើម្បីប្រព្រឹត្តិបទល្មើសឧក្រិដ្ឋនានាបន្តទៅមុខទៀត។ លោកថា «កម្ពុជា ពុំមែនជាទីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជននោះឡើយ»។

ដូចគ្នានេះដែរ ប្រជាពលរដ្ឋដទៃទៀត ក៏បានសម្តែងក្តីគាំទ្រខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបោសសម្អាត Online Scams ឲ្យអស់ពីប្រទេសកម្ពុជា។

មួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បានបន្ថែមល្បឿនកាន់តែខ្លាំង ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្របតាមបទបញ្ជាម៉ឺងម៉ាត់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាអនុវត្តអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លើការត្រួតពិនិត្យការស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេសទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីច្បាប់ប្រឆាំងនឹង Online Scams បានចូលជាធរមានរួចមក កម្លាំងអាជ្ញាធរ ក៏បានចាប់អនុវត្តយ៉ាងពេញលេញ ដោយក្នុងនោះមានជនបរទេស និងម្ចាស់ទីតាំងផ្តល់ការស្នាក់នៅដោយខុសច្បាប់ឲ្យជនបរទេសមួយចំនួន ក៏ត្រូវទទួលរងនូវការអនុវត្តទោសទណ្ឌច្បាប់ និងអនុវត្តទណ្ឌកម្មពិន័យជាទឹកប្រាក់ជាច្រើនបន្តបន្ទាប់ហើយផងដែរ។

គួរជម្រាបថា លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីពេលថ្មីៗ ថា ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារ នៃអនុក្រឹត្យលេខ ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន ១.៧៤៤.០០០.០០០ រៀល៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម