Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលវះកាត់កុមារ សហការជាមួយពេទ្យជំនាញមកពីហុងកុង ផ្តល់ការពិនិត្យ ព្យាបាលអ្នកជំងឺពិការដៃ ឥតគិតថ្លៃ

បានផុស

នៅ

មជ្ឈមណ្ឌលវះកាត់កុមារ សហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីហុងកុង ផ្តល់សេវា ពិនិត្យ ព្យាបាល និងវះកាត់ ជូនអ្នកជំងឺក្រីក្រ ដោយឥតគិតថ្លៃ។

Screenshot
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលវះកាត់កុមារ ការផ្តល់សេវា ពិនិត្យ ព្យាបាល និងវះកាត់នេះ គឺសម្រាប់អ្នកជំងឺ ពិការដៃ មិនអាចកម្រើកបាន ដោយសារគ្រោះថ្នាក់ (ព្យាបាលដោយតសសៃប្រសាទឡើងវិញ) និងកុមារដែលមានបញ្ហាដៃពីកំណើត ដូចជា ដៃខូចទ្រង់ទ្រាយ ម្រាមដៃជាប់គ្នា ម្រាមដៃលើស ឬខូចខាត។ ការផ្តល់ជូននេះ ធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

លោកអ្នកអាចទៅពិគ្រោះយោបល់ដោយផ្ទាល់ ដើម្បីទទួលព័ត៌មានលម្អិត និងការវាយតម្លៃពីគ្រូពេទ្យជំនាញ។ ចំពោះទីតាំង គឺនៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ផ្លូវ ៦អា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទូរសព្ទ៖ ០២៣ ៤៣ ០២ ០២ / ០៩៦ ៦៦៤ ១០១២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម