ព័ត៌មានជាតិ
ជំនាញទាំង៣ មានសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET1.5M នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
មុខជំនាញទាំង៣ ដែលមានយុវជន និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមជំនាញទាំង ៦ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។

ជំនាញទាំង ៣ នោះរួមមាន៖ ធុរកិច្ចភេសជ្ជៈ ការផលិតនំ និងសេវាកម្មសម្អាងកាយ។ ជំនាញទាំងនេះត្រូវបានចាត់ទុកថា ជាជំនាញដែលស្របតាមតម្រូវការទីផ្សារការងារ និងអាចបង្កើតឱកាសរកចំណូលបានឆាប់រហ័ស ទាំងការបម្រើការងារនៅតាមស្ថាប័ន ឬការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងផ្ដល់ការបណ្ដុះបណ្ដាលលើមុខជំនាញសរុបចំនួន ៩ ក្រោមកម្មវិធី TVET 1.5M ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនឱកាសការងារជូនដល់អតីតបងប្អូនពលករខ្មែរត្រឡប់មកពីថៃផងដែរ។


ចំពោះការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៣២៨ ៩៣៣/ ០៨១ ៤២៩ ៩៨៩/ ០៩៦ ៧៣៥ ១០១៩/ ឬអញ្ជើញមកវិទ្យាស្ថានជាតិសហគ្រិនភាព និងវានុវត្តន៍ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


