Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​ការិយាល័យ​សារមន្ទីរ​ចាប់​ផ្តើម​អភិរក្សគ្រែទេសបុរាណ​ ទទួល​បាន​ពី​វត្ត​វិហារ​ហ្លួង​ ក្នុង​ស្រុក​បរិបូរណ៍​

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីប្រគល់-ទទួល វត្ថុសិល្បៈជាគ្រែទេសបុរាណ ធ្វើអំពីឈើ បានយកមកថែរក្សាទុក​ និងតាំងបង្ហាញក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង មន្រ្តីការិយាល័យជំនាញ បានពិនិត្យមើលស្ថានភាពវត្ថុ និងថតរូបលម្អិតទុកជាឯកសារមុនពេលអនុវត្តកិច្ចការអភិរក្ស។

ជាមួយ​គ្នា​នោះ​ដែរ​នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីនៃការិយាល័យសារមន្ទីរ បានចាប់ផ្តើមអភិរក្សដោយបោសជូតសម្អាតលើផ្ទៃទាំងមូលនៃគ្រែទេសបុរាណនេះ​យ៉ាង​ផ្ចិតផ្ចង់​ជាទី​បំផុត​។ 

សូមបញ្ជាក់ថា គ្រែទេសបុរាណនេះ បានប្រគល់-ទទួល ពីវត្តវិហារហ្លួង ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម