ព័ត៌មានជាតិ
សារមន្ទីរសិល្បៈសហរដ្ឋអាមេរិក សម្រេចប្រគល់វត្ថុបុរាណខ្មែរ១៣រូប ជូនកម្ពុជាវិញ
សារមន្ទីរសិល្បៈ អាស៊ីសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco) បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមកកម្ពុជាវិញ។ ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ី បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។

សេចក្តីជូនព័ត៌មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១៨ ខែធ្នូ បានឱ្យដឹងថា ក្នុងចំណោមវត្ថុទាំង១៣រូបនេះ មានដូចជា៖ បដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់គ្រឿងបង្គំប្រាសាទនានា។ តាមរយៈការសិក្សាវិភាគលើភស្តុតាងដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា វត្ថុទាំងនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយ លោក ឌូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សារមន្ទីរសិល្បៈអាស៊ីនេះ ដោយបានថ្លែងថា “វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះ គឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្តារឡើងវិញនូវការចងចាំផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្តដែលបន្សល់មករាប់ទសវត្សរ៍ដោយសារសង្គ្រាម និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។

ក្រសួងវប្បធម៌ វាយតម្លៃខ្ពស់ចំពោះសារមន្ទីរសិល្បៈអាស៊ី ដែលបានបង្ហាញនូវតម្លាភាពក្នុងការចែករំលែកព័ត៌មានជាមួយកម្ពុជា អំពីប្រភពដើមនៃវត្ថុ និងឯកសារពាក់ព័ន្ធនានា។ ការបើកទូលាយនេះពិតជាមានសារៈសំខាន់ណាស់ដែលផ្តល់លទ្ធភាពឱ្យយើងអាចបង្ហាញការពិតអំពីប្រវត្តិនៃសម្បត្តិវប្បធម៌ និងអាចស្វែងរកយុត្តិធម៌ក្នុងករណីនេះ។ លោកស្រី ភឿង សកុណា បញ្ជាក់ថា៖«នៅពេលដែលស្ថាប័នពាក់ព័ន្ធទាំងអស់អាចចែករំលែកភស្តុតាង និងព័ត៌មានអំពីប្រភពដើមដោយចំហ និងដោយស្មោះត្រង់វាពិតជាជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវបេតិកភណ្ឌ វប្បធម៌ដ៏ពិសិដ្ឋរបស់កម្ពុជា ដែលជាម្ចាស់នៃមរតកទាំងនោះ»។

ដោយឡែក សារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញាន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក៏បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូប ជូនមកកម្ពុជាវិញ ដែលរួមមាន ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។ ការសម្រេចនេះបន្ទាប់ពីធ្វើការចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមន្ទីរជាតិខាងលើនេះ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


