Connect with us

ព័ត៌មានជាតិ

សហជីពនៅកម្ពុជា៖ សៀវភៅស្តង់ដាជាតិមុខរបររបស់ចិន នឹងជួយលើកកម្ពស់កម្លាំងពលកម្មជំនាញ បង្កើនសមត្ថភាពយុវជន និងទាក់ទាញវិនិយោគមកកម្ពុជា

បានផុស

នៅ

សហជីពនៅកម្ពុជា បានចាត់ទុកការទទួលបានឯកសារគោលស្តីពីស្តង់ដាជាតិមុខរបរពីសាធារណរដ្ឋប្រជាមានិតចិន ថាជាជំហានដ៏មានសារៈសំខាន់មួយសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស អភិវឌ្ឍជំនាញវិជ្ជាជីវៈ និងកម្លាំងពលកម្មជំនាញឱ្យស្របតាមស្តង់ដាអន្តរជាតិ ហើយកម្ពុជានឹងក្លាយទៅជាជង្រុកទាក់ទាញអ្នកវិនិយោគដ៏ទាក់ទាញមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា ឯកសារគោលដែលបានពីចិននឹងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយដែលមានស្តង់ដាអប់រំបច្ចេកទេស និងវិជ្ជាជីវៈកម្រិតអន្តរជាតិ ក្នុងការផ្តល់ជូនជំនាញដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃផងដែរ។

លោកថ្លែងថា «កម្ពុជាយើងអាចពង្រឹងការអភិវឌ្ឍជំនាញ ការបណ្តុះបណ្តាលល្អប្រើសើរជាងមុន តាមស្តង់ដាអន្តរជាតិ និងតាមបទដ្ឋាននានារបស់ប្រទេសចិនដែលកំពុងតែមានការអភិវឌ្ឍជឿនលឿន ឆាប់រហ័ស ដែលមកទល់ពេលនេះ យើងអាចនិយាយបានថា ប្រទេសចិនគឺជាប្រទេសឈានមុខមួយក្នុងការជំរុញការអភិវឌ្ឍ»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានលើកឡើងថា ការទទួលបានឯកសារគោលពីចិននាពេលនេះ ជារឿងមួយដែលល្អបំផុតសម្រាប់កម្ពុជា ក្នុងការទទួលបានជំនាញពិសេសបន្ថែមទៀត សម្រាប់បង្កើនចំណេះដឹង ជំនាញជាក់លាក់ច្បាស់លាស់ ស្របតាមស្តង់ដាអន្តរជាតិ ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជង្រុកទាក់ទាញវិនិយោគមួយដ៏សំខាន់។

លោកថ្លែងថា «បើសិនជាកម្ពុជាយើងជាប្រទេសមួយពោរពេញទៅដោយជំនាញ ពោរពេញដោយថាមពលកម្លាំងពលកម្មយើងវាជាផ្នែកមួយនៅក្នុងការទាក់ទាញការវិនិយោគ ជាពិសេសគឺការប្រកួតប្រជែង ជាមួយនឹងបណ្តាប្រទេសដែលជាដៃគូរបស់យើងផងដែរ»។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានសៀវភៅ កញ្ចប់ស្តង់ដាជាតិមុខរបររបស់ចិន ដែលមាន១៦មុខជំនាញ ក្នុងពិធីចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន BYD ក្នុងគោលបំណងលើកកម្ពស់ការបណ្តុះបណ្តាលជំនាញ បង្កើតធនធានមនុស្សប្រកបដោយគុណភាព និងត្រៀមកម្លាំងពលកម្មឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្មថ្មីៗ ជាពិសេសវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាទំនើប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម