ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ចាក់បេតុងផ្លូវមួយខ្សែប្រវែង១០០០ម៉ែត្រ ឆ្លងកាត់តំបន់មួយចំនួន សម្រេចបាន៧៥ភាគរយ
ផ្លូវបេតុងមួយខ្សែប្រវែង ១០០០ម៉ែត្រ ត្រូវបានអាជ្ញាធររាជធានី ស្ថាបនាចាក់ឡើងវិញ ដើម្បីសម្រួលជូនពលរដ្ឋ បានសម្រេច ៧៥ភាគរយហើយ។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការចាក់បេតុងឡើងវិញឆ្អឹងដែក១២លី កម្រាស់២តឹក និងការដាក់លូមូល អង្គត់ផ្ចិត១,៥ម៉ែត្រទឹកហូ ចំនួន ១ខ្សែ ប្រវែងជាង១០០០ម៉ែត្រ លើកំណាត់ផ្លូវលេខ៣៦ ជាប់ជាមួយផ្លូវលេខ៩៩ ដល់កែងជាមួយតំបន់ស្ពានអាកាស ប្ញស្សីកែវ ទំនាក់ទំនងទឹកហូរបានលឿនមកប្រឡាយអូវែង តភ្ជាប់មកស្ថានីយ៍បូមគីឡូម៉ែត្រលេខ៩ថ្មី នៅក្នុងខណ្ឌប្ញស្សីកែវ។


លោក បុន ត្រា ប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់ត្រេកអរ និងរំភើប ដោយបានឃើញផ្លូវបេតុងដ៏រឹងមាំមួយខ្សែនេះ ត្រូវបានស្ថាបនាជិតរួចរាល់ ។ ព្រោះកន្លងមក ផ្លូវនេះមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ។ ប៉ុន្តែពេលនេះ ក្រោមការដឹកនាំ និងការគិតគូរហ្មត់ចត់ពីសំណាក់អាជ្ញាធរ លំបាកទាំងឡាយត្រូវបានដោះស្រាយ។


ជាមួយគ្នានោះអាជ្ញាធរបានបញ្ជាក់ថា គម្រោងផែនការហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (សម្រេចបាន៧៥%ហើយ) ។ គម្រោងនេះ នឹងពង្វាងទឹកពី តំបន់ផ្លូវជាតិលេខ៥ ជ្រោយចង្វារ និងតំបន់សាលាសង្កាត់ប្ញស្សីកែវ ជាពិសេសនឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រសហគមន៍តូចៗ ផ្លូវលេខ៣៦ និងផ្លូវលេខ៩៩ ជាប់ផ្លូវជាតិលេខ៥ ខណ្ឌប្ញស្សីកែវ ៕ អត្ថបទ ៖ រដ្ឋា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


