ព័ត៌មានជាតិ
អុីស្រាអែល បាញ់រ៉ុកកែតកម្ទេចអគារខ្ពស់បំផុតរបស់ ហ្គាហ្សា
ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានឡើងកម្តៅខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៣៦នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលរបស់អ៊ីស្រាអែល គាំទ្រផែនការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទីក្រុងយេរូសាឡឹម។
អគារលំនៅដ្ឋានកម្ពស់១៣ជាន់ ត្រូវបានកម្ទេចដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែល។ ជាសំណាងល្អ អ្នករស់នៅក្នុងប៉ម Hanadi ត្រូវបានជម្លៀសចេញមុនការវាយប្រហារ ហើយពុំមានអ្នកស្លាប់និងរបួសឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនេះនឹងធ្វើឲ្យជម្លោះកាន់តែពុះកញ្ជ្រោលឡើង។
ក្រុមហាម៉ាស់ បានអះអាងថា រ៉ុកកែតចំនួន១៣០គ្រាប់ ត្រូវបានបាញ់ក្នុងការវាយប្រហារនេះ។ ការអះអាងនេះបានកើតឡើង បន្ទាប់ពីអគារលំនៅដ្ឋានផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថារងការវាយប្រហារផងដែរ។ នេះជាការវាយប្រហារពីអាកាសខ្លាំងបំផុតនៅហ្គាហ្សា ចាប់តាំងពីមានការទម្លាក់គ្រាប់បែកកាលពីឆ្នាំ២០១៤៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Unilad
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


