ព័ត៌មានជាតិ
គម្រោងសាងសង់ស្ពានឆ្លងកាត់ពីកោះនរា ទៅកោះពេជ្រ មានប្រវែង៧០០ម៉ែត្រ
តាមប្រភពពីអ្នកបច្ចេកទេស បាននិយាយថា គម្រោងសាងសង់ស្ពានឆ្លងកាត់ពីកោះនរា ឆ្ពោះទៅកោះពេជ្រ មានរយៈពេល៣២ខែ ដែលពេលនេះសសរស្ពាន បានបណ្តុះឡើងហើយ។
អ្នកបច្ចេកទេសបន្តថា ស្ពានដែលត្រូវសាងសង់ពីភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆ្ពោះទៅកោះនរា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្រវែង៧០០ម៉ែត្រ និង ទទឹង១៤ម៉ែត្រកន្លះ។
បើតាមប្រភពពី លោក អ៊ុង រ៉ូន ចៅរងទី១ សង្កាត់និរោធ បានប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី២២តុលានេះថា ខណៈរូបលោកកំពុងដឹកនាំកម្លាំងធ្វើអនាម័យនៅភូមិកោះនរា ដែលជាទីតាំងប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ពានថ្មីនេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែតុលា បានបញ្ជាក់ថា ស្ពានឆ្លងកាត់ពីកោះនរា ឆ្ពោះទៅកោះពេជ្រនេះ មានសារៈសំខាន់ខ្លាំងណាស់។ ព្រោះអាចរំដោះចរាចរណ៍បានច្រើន ខណៈពេលនេះ ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មី ចាស់ កំពុងកកស្ទះ បើទោះបីជាមានស្ពានដល់ទៅ២ក៏ដោយ។
លោកចៅសង្កាត់រង បន្តថា គ្រាន់តែបុរីប៉េងហួត បឹងស្នោ តែមួយ គឺរថយន្តរាប់ពាន់គ្រឿងឯណោះ។ចំពោះ ស្ពានដែលត្រូវសាងសង់ថ្មីនេះ គឺអាចរំដោះចរាចរណ៍បានយ៉ាងច្រើនទៀតផង។ ស្ពានថ្មីនេះមានទ្រង់ទ្រាយដូចស្ពានអ្នកលឿង ដែលជាស្ពានថ្មីទាន់សម័យ៕
អត្ថបទ ៖ នរា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង