ព័ត៌មានជាតិ
អគារព្យាបាលអ្នកជំងឺបែបទំនើបមួយតម្លៃជិត ២០ លានដុល្លារត្រូវបានសាងសង់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
អគារព្យាបាលអ្នកជំងឺបែបទំនើបនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបចំនួន ១ ខ្នងមានកម្ពស់៤ជាន់ ដែលអាចដាក់គ្រែអ្នកជំងឺបាន ២២០ គ្រែមានតម្លៃជិត២០លានដុល្លារ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការកាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះ។
អគារមួយខ្នងនេះមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ,កម្ពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេសវះកាត់ សេវាសង្គ្រោះបន្ទាន់និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារជាមន្ទីរពេទ្យដែលមានផាសុកភាព មានកម្រិតបង្កការចម្លងរោគកម្រិត ទាប មានបំពាក់ជណ្តើរយោងនិងមានភាពងាយស្រួលក្នុងការប្រើប្រាស់ដែលមានចំនួនគ្រែសរុបចំនួន ២២០ គ្រែដែលទទួលអ្នកជំងឺទៅតាមជាន់នីមួយៗ។

លោក ថាដាសិ អូហ្គាសាវ៉ារ៉ា ទីប្រឹក្សាគម្រោង (Project Formulation Advisor) មានប្រសាសន៍ថាការផ្ដល់អគារនៃមន្ទីរពេទ្យបង្អែកនេះមានតម្លៃជិត ២០ លានដុល្លារ អាមេរិកដែលជាគម្រោងជំនួយឥតសំណងរបស់អង្គការ JICA។ ការផ្ដល់គម្រោងដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសេវាសុខភាពនិងការពង្រីក ការគ្របដណ្តប់សេវាសុខភាពនៅក្នុងតំបន់នេះតាមរយៈការសាងសង់អគារបំពាក់សម្ភារបរិក្ខារទំនើបៗ ក៏ដូចជាការផ្តល់ឧបករណ៍វេជ្ជសាស្ត្រផងដែរ ។ លោកសង្ឃឹមថា គម្រោងនេះនិងក្លាយជាផ្នែកមួយក្នុងការបំពេញតម្រូវការរបស់មន្ទីរពេទ្យនេះ ។
មន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាមន្ទីរពេទ្យសាធារណៈដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត ៣ ដែលមានគ្រែអ្នកជំងឺសម្រាកព្យាបាលចំនួន ៣៧០ គ្រែ។ មន្ទីរពេទ្យបានផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដោយមិនប្រកាន់ពូជសាសន៍និន្នាការនយោបាយពិសេសបានពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងសេវាបន្ថែមទៀតជាច្រើនដែលសេវាទាំងនោះមន្ទីរពេទ្យបង្អែកខេត្តដទៃទៀតមិនអាចធ្វើបាន។ មន្ទីរពេទ្យនេះក៏នៅមានចំណុចសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើការពង្រឹងនិងពង្រីកសេវាបន្តព្រមទាំងតម្រូវការគាំទ្រដើម្បីដំណើរការនៃការអភិវឌ្ឍមន្ទីរពេទ្យនេះឱ្យកាន់តែប្រសើរឡើងពិសេសតម្រូវការចាំបាច់បំពាក់នូវឧបករណ៍សម្ភារ វេជ្ជសាស្ត្រទំនើបបន្ថែមនៅតាមផ្នែកនីមួយៗនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធអគារថ្មីបន្ថែមជាដើម។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាបមានប្រសាសន៍ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលជប៉ុនដែលបាន ផ្តល់ជំនួយតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន(JICA) សម្រាប់ការសាងសង់អគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាបនាពេលនេះហើយនេះគឺជាការចូលរួមចំណែក យ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយខេត្តក្នុងការលើកកម្ពស់វិស័យសុខាភិបាលខេត្តមួយនេះឱ្យកាន់មានភាពទំនើបស៊ីវីល័យ៕
ដោយ ៖ ណារី

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


