ព័ត៌មានជាតិ
កិច្ចប្រជុំកំពូលអាស៊ាន-ចិន” ផ្តោតកិច្ចការយកចិត្តទុកដាក់លើបញ្ហាប្រឈមមួយចំនួន ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩
ការបញ្ជាក់បែបនេះ នៅក្នុងប្រជុំកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣ ស្តីពី “ការត្រួតពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការ និងទិសដៅអនាគតអាស៊ាន -ចិន ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមវីដេអូ។
ក្រោមប្រធានបទ “ការត្រួតពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការ និងទិសដៅអនាគតអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន – ចិន” លើកទី២៣ នេះ បានផ្តោតកិច្ចពិភាក្សាជាចម្បងលើបញ្ហាប្រឈម ដែលរួមមានបញ្ហាសុខភាពសាធារណៈ និងស្ថានភាពសង្គម សេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិនៃជំងឺ តួវី-១៩ នៅក្នុងតំបន់ទាំងពីរជាដើម។ អង្គប្រជុំបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការបង្កើនកិច្ចសហការរវាងអាស៊ាន និងចិន ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងក្នុងការស្តារស្ថេរភាព និងងើបឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនេះ ត្រូវបានបញ្ចប់ តាមរយៈយន្តការដែលមានស្រាប់ រួមមាន “ផែនការអនុវត្ត២០១៦-២០២០ និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)” ក៏ដូចជាស្វែងរកនូវយន្តការសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

នៅក្នុងសេចក្តីប្រកាសស្តីពីលទ្ធផលនៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច បានឲ្យដឹងដែរថា នៅក្នុងប្រជុំនោះ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ប្រទេសចិន ក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពអាស៊ាន-ចិន ព្រមទាំងក្នុងការជំរុញគំនិតផ្តួចផ្តើម “ភាពជាដៃគូអាស៊ាន ស្តីពីសេដ្ឋកិច្ចពណ៌ខៀវ” និង“ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន -ចិន ឆ្នាំ២០៣០។
នៅក្នុងកិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន-ចិន បានប្តេជ្ញាបន្តគាំទ្រគោលការណ៍ពហុភាគីនិយម និងបានស្នើឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ទៅលើការកសាងជំនឿទុកចិត្ត និងរក្សាភាពធន់ នៃសង្គមសេដ្ឋកិច្ចនាពេលអនាគត, ការបើកចំហរំហូរពាណិជ្ជកម្មសេរី, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការអនុវត្តសេដ្ឋកិច្ចឌីជីថល។
ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានសំដែងការស្វាគមន៍ និងគាំទ្រ ចំពោះការប្រកាសរបស់ប្រទេសចិន ដែលបានចាត់ទុក វ៉ាក់សាំងប្រឆាំងនឹងជំងឺកូរឹង-១៩ ជា “ទំនិញសាធារណៈ និងការបន្ដផ្គត់ផ្គង់ថ្នាំ និងបរិក្ខារពេទ្យក្នុងតំបន់អាស៊ាន សម្រាប់ការសង្គ្រោះបន្ទាន់លើកកម្ពស់សុខភាពសាធារណៈ ព្រមទាំងជំនួយដទៃទៀតសម្រាប់ការស្តារ និងងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន ក្រោយកូវីដ-១៩។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ក៏បានសំដែងការពេញចិត្ត និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់លោក លី ខឺឈាង (Li Kequiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ, ការជួយដល់តំបន់អាស៊ាន និងការដោះស្រាយបញ្ហាផ្សេងៗទៀត តាមយន្តការសន្តិវិធី ដោយឈរលើស្មារតីសាមគ្គីភាព និងវិបុលភាពដល់ប្រជាជនទាំងអស់នៃតំបន់ទាំងពីរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាតំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកិច្ចកំពូល “អាស៊ាន-ចិន លើកទី២៣ តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកិច្ចប្រជុំនេះ ដឹកនាំដោយលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី