Connect with us

ព័ត៌មានជាតិ

គណៈកម្មការ​វត្តសារាវ័ន្ត​តេជោ សុំ​មហាជន ពុទ្ធ​បរិស័ទ​​កុំ​យល់ច្រឡំ​ទៀត

បានផុស

នៅ

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ១៩នៅវត្តសារាវ័ន្តតេជោ ដែលមានទីតាំងនៅផ្លូវលេខ១៩ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានចំនួន៣២អង្គ/នាក់។

គណៈកម្មការវត្តសារាវ័ន្តតេជោ កាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ នេះ ក៏​បានប្រគេនដំណឹង​ និងជូនដំណឹងដល់ព្រះករុណាគ្រប់ព្រះអង្គ​ ព្រមទាំងញាតិញោមពុទ្ធបរិស័ទ​នៅក្នុង​ និងក្រៅប្រទេស​ សូមកុំមានការយល់ច្រឡំ​ ឬមានព័ត៌មានដែលមិនច្បាស់លាស់ពីស្ថានភាព​វត្តសារាវ័នតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងពេលបច្ចុប្បន្ន​ដែលកំពុងតែមានការឆ្លងជំងឺកូវីដ-១៩​ គណៈកម្មការ​វត្ត​បញ្ជាក់ថា​ ព្រះសង្ឃ​ សិស្ស-និស្សិត​ តាជី​-យាយជី​ សរុបមានចំនួន​ ៣៥១អង្គ/នាក់​ ដែល​​ពិនិត្យសំណាកទាំងអស់ បានរកឃេីញអ្នកវិជ្ជមានចំនួន​ ៣២អង្គ/នាក់​ក្នុង​នោះ​ ព្រះសង្ឃ​មានចំនួន​ ១៧អង្គ​ សិស្ស-និស្សិត​មានចំនួន​ ១១នាក់​ យាយជី​មានចំនួន​ ៤នាក់​ អ្នកមានវិជ្ជមានទាំងអស់​ បានយកទៅព្យាបាលអស់ហេីយ​។ ចំណែកស្ថានភាពក្នុងវត្តវិញ​ មិនមានការឆ្លងបន្តទៀតទេនៅពេលនេះ។

វត្ត​សារាវ័ន្ត​តេជោ ជា​វត្ត​ចំណាស់​មួយ​មាន​អាយុ​កាល​ជាង ៤០០ ឆ្នាំ បាន​ផ្ទុះ​ការរាលដាល​​កូវីដ ១៩ ពាក់ព័ន្ធ​ដល់​ព្រះសង្ឃ សិស្ស​និស្សិត​ដែល​គង់​និង​ស្នាក់នៅ​។ ក្រោយ​​មាន​អ្នក​ឆ្លង​បន្ត​បន្ទាប់ ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​សំណាក​ដល់​ព្រះសង្ឃ និង​អ្នក​នៅក្នុ​ងវត្ត​ទាំងអស់។

អនុ​គណៈកម្មការ​ស្រាវជ្រាវ​កូវីដ ១៩ បាន​អំពាវ​សូមអំពាវនាវដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សនិស្សិត ដែល​បាន​ទៅ​វត្តសារាវ័នតេជោ ជាពិសេសបានចេញចូលជាញឹកញាប់ សូម​តាមដាន​សុខភាព​និង​បើ​សង្ស័យ ត្រូវ​ប្រញាប់ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម