ព័ត៌មានជាតិ
អាល់កុលក្លែងក្លាយចំនួន៥៤០លីត្រ នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានបំផ្លាញចោល
អាល់កុលសម្លាប់មេរោគក្លែងក្លាយដែលផ្ទុកសារជាតិមេតាណុលចំនួន៥៤០លីត្រ ដែលរកឃើញនៅឱសថមួយកន្លែង ក្នុងក្រុងខេមរភូមិន្ទ គឺត្រូវបានបំផ្លាញតាមរយៈការចោលចូលប្រឡាយទឹកស្អុយ នៅសង្កាត់ស្ទឹងវែង។
ការបំផ្លាញអាល់កុលក្លែងក្លាយនេះ ធ្វើឡើងតាមការឯកភាពរបស់លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងខេត្តកោះកុង មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កងកម្លាំងសមត្ថកិច្ច និងមន្ទីរជំនាញផ្សេងទៀត កាលពីថ្ងៃទី២៥ ខែឧសភា។

លោក ហ៊ុយ ភិរម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ថា អាល់កុលផ្ទុកដោយសារធាតុមេតាណុលបង្កផលប៉ះពាល់ និងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នេះ រកឃើញនៅក្នុងឱសថស្ថានមួយកន្លែងក្នុងក្រុងខេមរភូមិន្ទ គ្រាម្ចាស់ឱសថបានបញ្ជាទិញពីអ្នកលក់តាមអនឡាយមកពីសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហ៊ុយ ភិរម្យ បន្ថែមថា ក្រោយដឹងព័ត៌មានក្រុមការងារក៏ផ្តល់ព័ត៌មានបន្ទាន់ទៅកាន់ថ្នាក់ដឹកនាំចុះតាមដានអង្កេត និងបង្ក្រាបរកទីតាំងលក់ដូរអាល់កុលខុសច្បាប់នៅរាជធានីភ្នំពេញបន្ត ជាលទ្ធផលពិតជាបានបង្ក្រាបអាល់កុលក្លែងក្លាយបានជាច្រើនលីត្រប្រាកដមែន។
លោកប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង សង្កត់ធ្ងន់ដែរថា ដោយមានការយល់ព្រមពីតំណាងអយ្យការអមសាលាដំបូង និងទទួលលទ្ធផលសំណាកថែមទៅធ្វើតេស្តនៅរាជធានីភ្នំពេញទើបសម្រេចបំផ្លាញចោលអាល់កុលខូចគុណភាពទាំង២០កាន ស្មើនឹង៥៤០លីត្រតែម្តង។

មេតាណុល គឺសារធាតុគីមីដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ឬសំណង់។ សារធាតុមេតាណុល ពុំមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគកូវីដ-១៩នោះទេ មិនតែប៉ុណ្ណោះការប្រើមេតាណុល សម្រាប់លាងដៃសម្រាប់សម្លាប់មេរោគកូវីដ-១៩ អាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។

ក្រុមមន្ត្រីជំនាញ ក៏ក្រើនរំលឹកដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ពីព្រោះសកម្មភាពនេះបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង។
រាល់ការទិញលក់ផលិតផលពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់។ ប្រសិនបើប្រជាពលរដ្ឋមានការសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរឬចែកចាយអាល់កុលក្លែងក្លាយសូមបន្តផ្តល់ព័ត៌មានមកកាន់សាខា ក.ប.ប ដើម្បីបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា៕
អត្តបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


