វប្បធម៌ ជំនឿ
កម្ពុជាមានអារាមពុទ្ធសាសនាជាង ៥ ពាន់វត្ត ខណៈសាសនាដទៃ មានជាង ៣ ៦០០ កន្លែង
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តការងារបន្ត ឆ្នាំ២០២៣ នៃក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៨ ខែមករានេះ លោក រស់ វណ្ណី អគ្គនាយករដ្ឋបាល និងហិររញ្ញវត្ថុនៃ ក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានវត្តអារាមចំនួនជាង ៥០០០ វត្ត ក្នុងនោះគណៈមហានិកាយ ចំនួនជាង ៤ ៨០០វត្ត និងគណៈធម្មយុត្តិចំនួន ២៦១វត្ត, ព្រះសង្ឃជាង ៧ ម៉ឺនអង្គ, អាស្រមចំនួនជាង ១០០, មណ្ឌលវិបស្សនា ចំនួន ២៤។

លោក រស់ វណ្ណី មានប្រសាសន៍បន្តថា ជាមួយគ្នានេះ អុិស្លាមសាសនា មានវិហារ/ស៊ូរ៉ាវ ជាង ១ ៤០០ កន្លែង, សាសនាគ្រិស្ដ មានវិហារ/ស្នាក់ការជាង ២ ០០០ កន្លែង, ពុទ្ធសាសនាមហាយាន មានវត្ត/វិហារ/ស្នាក់ការ ជាង ២០០ក ន្លែង, សាសនាបាហៃមានវិហារ/ស្នាក់ការ ចំនួន ២៦ កន្លែង, សាសនាកៅដាយ និងសាសនាផ្សេងៗ មានវត្ត/ស្នាក់ការ ៣ កន្លែង។

នៅក្នុងឱកាសនោះ លោក ឈិត សុខុន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានជំរុញទៅគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ខិតខំយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការលើកស្ទួយវិស័យសាសនា ប្រពៃណីទំនៀមទម្លាប់របស់ជាតិ នៅតាមរយៈសកម្មភាពផ្សេងៗ។

លោក ឈិត សុខុន មានប្រសាសន៍ថា ឆ្នាំ២០២២កន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការ ទាំងអស់ បានបំពេញការងាររបស់ខ្លួន ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងការងារ គ្រប់គ្រងសាសនា កាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការងារអភិបាលកិច្ចជាប្រចាំក្នុងព្រះពុទ្ធសាសនា និងពាហិរសាសនា (សាសនាដទៃ)។

លោករដ្ឋមន្រ្តីបានបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត មួយចំនួនសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍ និងលើកស្ទួយទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលបញ្ហានេះភាគីទាំអស់ត្រូវខិតខំបន្ថែមទៀត និងយកចិត្តទុកដាក់ខ្ពស់ក្នុង ការលើកស្ទួយវិស័យសាសនា ប្រពៃណីទំនៀមទម្លាប់របស់ជាតិ តាមរយៈសកម្មភាពនានា៕



អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៦ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


