ព័ត៌មានជាតិ
សិស្សនិស្សិតក្មេងកំព្រា និងជនគ្មានទីពឹងជាង ១ ម៉ឺននាក់ កំពុងស្នាក់នៅតាមវត្តអារាមនានាទូទាំងប្រទេស
បច្ចុប្បន្ននេះ មានសិស្សនិស្សិតជនគ្មានទីពឹង និងក្មេងកំព្រាប្រមាណជាង ១ ម៉ឺននាក់ កំពុងស្នាក់នៅ និងបន្តការសិក្សារៀនសូត្រតាមវត្តអារាមនានាទូទាំងប្រទេស។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផល សម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ធម្មការ និងសាសនា» កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រីលោក សេង សុមុនីរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ថា ក្នុងចំណោមសិស្សនិស្សិតក្មេងកំព្រា និងជនគ្មានទីពឹងជាង ១ ម៉ឺននាក់ កំពុងស្នាក់នៅតាមវត្តអារាមទូទាំងប្រទេស ក្នុងនោះមានសិស្សនិស្សិតចំនួន ៧,៧៨៥ នាក់, ក្មេងកំព្រាចំនួន ២,២០១ នាក់ និងជនគ្មានទីពឹងស្នាក់ចំនួន ៥៨៨ នាក់។ លោកបានបន្តថាចំណែកអាចារ្យ អាចារិនីមានចំនួន ១៥,១២៤ នាក់, តាជី ៩,៩៥៣ នាក់,ដូនជី៣,០៦៣ នាក់, គណកម្មការវត្ត ៣៧,០០០ នាក់។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននៅទូទាំងប្រទេសមានវត្តអារាមចំនួន ៥,១០៤ វត្ត មានព្រះសង្ឃសរុប ចំនួន ៧០,៩០៥ អង្គ ក្នុងនោះវត្តផ្នែកគណៈមហានិកាយចំនួន ៤,៨៤៣ វត្ត មានព្រះសង្ឃចំនួន ៦៨,៤៧៦ អង្គ និងផ្នែកគណៈធម្មយុត្តិចំនួន ២៦១ វត្ត ដោយមានព្រះសង្ឃចំនួន ២,៤២៩ អង្គ ។ លោកបានបន្តទៀតថា ក្នុងនោះព្រះសង្ឃទាំងពីរគណៈ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៦៤,៨៦៤ អង្គ ស្មើនឹងចំនួន ៩៣%។ ព្រះសង្ឃដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន ១,២៤៥ អង្គ ជាសះស្បើយចំនួន ១,២៣៣ អង្គ ក្នុងនោះអនិច្ចធម្ម ចំនួន ១៦អង្គ។


លោកបានបន្ថែមទៀតថាជាមួយគ្នានេះដែរមានអាស្រម ចំនួន ១៤៤, មណ្ឌលវិបស្សនា ចំនួន ១៤៤ កន្លែងវិហារឥស្លាមមានចំនួន ៥៧៦ កន្លែង, ស៊ូរ៉ាវ ចំនួន ៧៩៧ កន្លែង, សាលា ចំនួន ៥៥៧ កន្លែង, អង្គការសមាគម ចំនួន ២៤ កន្លែង សាសនិកខ្មែរឥស្លាមសរុបរួម ចំនួន ៦៩៤,៦៧៥ នាក់ ក្នុងនោះប្រុស ចំនួន ២៩៦,៣៩៥ នាក់, ស្ត្រី ចំនួន ៣៩៨,២៨០ នាក់។ សាសនាគ្រិស្ត មានវិហារចំនួន ៧២៦ កន្លែង, ស្នាក់ការថ្វាយបង្គំ ចំនួន ១,៤៣៩ កន្លែង, សាលា ចំនួន ១,០១៣ កន្លែង, អង្គការសមាគម ចំនួន ១១៧ កន្លែង មានបរិស័ទ ចំនួន ១១៥,១២៣ នាក់ ប្រុស ចំនួន ១១,០០០នាក់ ស្ត្រី ចំនួន ៦៤,១២៣ នាក់។ មហាយានកន្លែងគោរពប្រតិបត្តិចំនួន ២៦៩ កន្លែង បរិស័ទរួម ចំនួន ៣៦,៧២៨ នាក់ប្រុស ចំនួន ៣៦,៧២៨ នាក់ ស្ត្រី ចំនួន ១៦,៤៨០ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


