Connect with us

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់​ថវិកា​៥​លាន​រៀល ​ជូន​គ្រួសារ​កុមារា​ ដែល​កាត់​ជើង​ម្ខាង នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​

បានផុស

នៅ

​ថវិកា​ចំនួន​៥​លាន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវបាន​ផ្តល់ជូន​គ្រួសារ​កុមារា សៀក យ៉ា​នុត អាយុ​១៦​ឆ្នាំ រស់នៅ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដែល​បាន​រងរបួស​ជើង​យ៉ាងធ្ងន់ធ្ងរ ឈាន​ដល់​កាត់​ជើង​ម្ខាង កំពុង​សម្រាក​ព្យាបាល​ ក្នុង​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អំណោយ​ដ៏​សប្បុរស​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន​៥​លាន​រៀល​នេះ ត្រូវបាន​នាំ​យក​ផ្តល់ជូន​គ្រួសារ​កុមារ សៀក យ៉ា​នុត ដល់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោកស្រី មុំ ចាន់​ដា​នី លេខាធិការ​គណៈកម្មាធិកា​រ​សាខា និង​លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា តំណាង​ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​បាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ។

​ក្នុងនាម លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ លោកស្រី មុំ ចាន់​ដា​នី និង​លោក ជិន ប៊ុនធឿន បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់ កុមារា សៀក យ៉ា​នុត ហើយ​បាន​លើកទឹកចិត្ត​ដល់​កុមារា សៀក យ៉ា​នុត កុំ​ឲ្យ​មាន​ក្តី​អស់សង្ឃឹម​ត្រូវខិតខំ​ប្រឹងប្រែង​បន្ត​ការសិក្សា ក្រោយពេល​ព្យាបាល​រួចរាល់​។

​ជាមួយគ្នា​នោះ​លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា តំណាង​ឲ្យ​លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​យើង ជាពិសេស​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល “​ទីណា​មានការ​លំបាក ទីនោះ​មាន​កាក​បាទក្រហមកម្ពុជា​” ។

​លោកស្រី មុំ ចាន់​ដា​នី និង​លោក ជិន ប៊ុនធឿន ក៏បាន​សូម​ឲ្យ​គ្រួសារ និង​កុមារា សៀក យ៉ា​នុត បន្ត​យកចិត្តទុកដាក់​ថែទាំ​សុខភាព ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជាពិសេស​សូម​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​គឺ ៣​ការពារ និង ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម