ព័ត៌មានជាតិ
វីតាល់ ផ្តល់ស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនលោកតាស៊ីក្លូមានជីវភាពលំបាក និងខ្វះខាត ៣០០ នាក់
ក្រុមហ៊ុនវីតាល់ បានរៀបចំកម្មវិធី«សប្បុរសធម៌ចែករំលែកភាពកក់ក្ដៅលើកទី៧ »ដើម្បីផ្តល់ស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនលោកតាស៊ីក្លូដែលមានជីវភាពលំបាក និងខ្វះខាតប្រមាណ៣០០នាក់ក្រោម មូលនិធិ ២៥៛ ដែលកម្មវិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅបរិវេណខាងមុខវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីនេះមានការចូលរួមពីលោកជំទាវ អ៊ឹម ប៉ូលីកា ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី លោកជំទាវ តាន់ សឺយមួយ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KHH លោក សាង ប៉េងគី នាយកប្រតិបត្តិក្រុមហ៊ុន KHH លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនី លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធនិង ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស, គណៈគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃ វីតាល់, មីជាតិ, ភោជនីយដ្ឋាន វ័នម៉រ, និងក្រុមហ៊ុន KHH ជាច្រើនទៀត។

បើតាម លោក ជុន ហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានមានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌របស់វីតាល់នេះ ត្រូវបានធ្វើការវិវត្តន៍ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបន្ថែមនូវការរៀបចំ និងសម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់លោកតា លោកអ៊ំ លោកពូ អ្នកមីង ភាគច្រើនជាអ្នកធាក់ស៊ីក្លូ និងអ្នកមានជីវភាពលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សម្រាប់ឆ្នាំ២០២៤ វីតាល់ បានបន្ថែមលទ្ធភាពនៃការចូលរួមដោយមានការអញ្ជើញដៃគូអាជីវកម្ម ក្នុងនោះមានក្រុមហ៊ុន ខ្មែរ ហៅហូល & ហ៊ែលឃែរ (KLEN Cambodia), ក្រុមហ៊ុន One More Restaurant និង មីជាតិផងដែល អ្វីដែលកាន់តែពិសេសឆ្នាំនេះ វីតាល់ បានធ្វើការអញ្ជើញ Top Fan ដ៏ក្លៀវក្លាជាច្រើនមកចូលរួមជាអ្នកស្ម័គ្រចិត្ត និងសម្របសម្រួលការរៀបចំក្នុងកម្មវិធីថ្ងៃនេះផងដែរ។

លោកបានបន្តថា «បើខ្ញុំចាំមិនភ្លេច សកម្មភាពសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៦ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៩ ខែមករា ដំណាលគ្នានឹងឆ្នាំនេះផងដែរ ដែលយើងបានជួបជុំ លោកតា លោកយាយ លោកពូ អ្នកមីង ប្អូនៗ អ្នកស្ម័គ្រចិត្ត នៅបរិវេណសួនវត្តបទុមវតី ជាមួយបុព្វហេតុ និងសកម្មភាពដូចគ្នា ក្នុងការចែករំលែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកា ដែលលើកមុនយើងខកខានពុំបានកាត់សក់ជូន លោកតាៗ ដូចកាលពីលើកទី ៥ ដែលបានរៀបចំកាត់សក់លើកដំបូងនៅសួននាត្រើយម្ខាងជ្រោយចង្វារ ជាមួយគ្នានេះការរៀបចំអាហារពេលព្រឹកជូនលោកតា លោកអ៊ំ លោកពូ អ្នកមីង នៅមានដដែល»។

លោកបានលើកឡើងពីគោលបំណងថា ព្រឹត្តិការណ៍សកម្មភាពសប្បុរសធម៌“ចែករំលែកភាពកក់ក្តៅ” លើកទី៧នេះ ត្រូវបានរៀបចំឡើងដោយស្តែងចេញពីគោលបំណង និងគុណតម្លៃ ពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ក្នុងការចូលរួមចែករំលែកសេចក្តីស្រលាញ់ ចែករំលែកភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការទំនុកបំរុងក្នុងស្មារតី នៃការការផ្សាយមេត្តាចិត្ត ដែលជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ក្នុងនាមជាប្រជាជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតា លោកអ៊ំ លោកពូ អ្នកមីង បងៗ អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលជួបប្រទះការលំបាក ដែលភាគច្រើនជាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ។

លោកបានបន្តទៀតថា ក្រៅពីនេះការដែលយើងនៅតែបន្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ពុំដែលខកខាន ព្រោះយើងជឿថាការចែករំលែកនេះ ជាការជួយសម្រួលដល់ការលំបាករបស់ លោកតា លោកអ៊ំ លោកពូ អ្នកមីង និងជាការបង្កើតនូវស្មារតីនៃវប្បធម៌ចែករំលែក ពីវិស័យឯកជន ជូនដល់អ្នកដែលត្រូវការជំនួយ ទោះក្នុងរូបភាពណាក៏ដោយ។ ជាមួយគ្នានេះដែរ វីតាល់ និងដៃគូទាំងអស់បានតាំងចិត្ត ក្នុងការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយបញ្ហាចាំបាច់របស់សង្គម ឲ្យកាន់តែទូលំទូលាយ និងច្រើនបន្ថែមទៀត។

លោកបានបន្ថែមថា «ថ្វីត្បិតមួយរយៈចុងក្រោយនេះ ពិភពលោកទាំងមូលមានស្ថានភាពល្អប្រសើរ ក្រោយលែងមានការរាតត្បាតនៃជំងឺកូវីដ តែពិភពលោកទាំងមូល កំពុងតែបន្តប្រឈម និងស្ថានភាពវិវត្តន៍ថ្មីៗ នៃស្ថានភាពសេដ្ឋកិច្ច និងនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ! ដែលកត្តានេះតិច ឬ ច្រើន មានការជះឥទ្ធិពលដល់ លោកតា លោកពូ អ្នកមីង ដែលប្រកបរបរក្រៅប្រព័ន្ធតួយ៉ាង អ្នកធាក់ស៊ីក្លូ, បុគ្គលិកអនាម័យ, អ្នកគ្មានទីជម្រកជាដើម, ដែលលោកអ្នកទាំងអស់នោះ កាន់តែចាំបាច់ក្នុងការត្រូវការភាពកក់ក្តៅ ត្រូវការជំនួយដើម្បីសម្រួលដល់ទុក្ខលំបាករបស់ក្រុមគ្រួសារគាត់។ ដោយមើលឃើញពីភាពចាំបាច់ទាំងអស់នេះ ទើបវីតាល់ និងដៃគូសហការដទៃទៀតបន្តរៀបចំកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះឡើង ដើម្បីចែករំលែកក្តីស្រលាញ់ និងការខ្វល់ខ្វាយពីយើងទាំងអស់គ្នាចំពោះសុខទុក្ខរបស់ លោកតា លោកអ៊ំ លោកពូ អ្នកមីង ដែលមានវត្តមានអញ្ជើញចូលរួមនាព្រឹកនេះ»។

លោក ជុន ហៀង ថាវសិទ្ធិ បានបញ្ជាក់ថា ក្នុងនាមក្រុមហ៊ុន វីតាល់, មីជាតិ, សាប៊ូក្លិន, វ័នម៉រ ដែលជាវិស័យឯកជន សូមយកឱកាសនេះគោរពថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ ជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ក្នុងការគាំទ្រ និងផ្តល់នូវការល្អប្រសើរដល់ការប្រកបរបរ រកទទួលទាន តាមគ្រប់រូបភាព ប្រកបដោយសុខសុវត្ថិភាព និងមានតម្លាភាព ផ្តល់លទ្ធភាពដល់ការរៀបចំជួបជុំប្រារព្ធសកម្មភាពផ្សេងៗប្រកប ដោយសុខដុមរមនា។

ដោយមើលឃើញពីស្ថានភាពល្អប្រសើរ ទាំងនេះទើបវីតាល់ បានបន្តសម្រេចចិត្តដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះបន្តគ្រប់ៗឆ្នាំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាមួយគុណតម្លៃ និងបេសកកម្មរបស់គោលគំនិតជារួមដដែល។

លោកបានបញ្ជាក់បន្ថែមថា ក្នុងកម្មវិធីសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧នេះ វីតាល់ និងដៃគូទាំងអស់បាន នាំមកនូវសម្ភារៈ និងស្បៀងអាហារមកចែកជូន រួមមាន ៖ លោកតា លោកអ៊ំ លោកពូ អ្នកមីង ក្នុងម្នាក់ៗ ទទួលបានអង្ករ ១បាវ ទឹកពិសាវីតាល់ ១កេស មីជាតិ ១កេស ក្រមា ១ / ភួយ ១ / ថូទឹក ១ ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ទឹកត្រី នំផ្អែម ១ប្រអប់ ប្រេងកូឡា និងថវិកា ៤០ពាន់រៀល។

ជាមួយគ្នានេះក៏ទទួលបានការឧបត្ថម្ភបន្ថែមពី ក្រុមហ៊ុនខ្មែរ ហៅហូល ហ៊ែលឃែរ (KLEN Cambodia) ជូនលោកតា លោកអ៊ំ លោកពូ អ្នកមីង ក្នុងម្នាក់ៗ ទទួលបានសាប៊ូកក់សក់ ក្លិន ១ដប ទឹកបាញ់ សម្លាប់មេរោគ ក្លិន ១ដប សាប៊ូលាងសម្អាតដៃ ម៉ាកល្អ ១ដប ជែលលាងសម្អាតដៃ ក្លិន ២ដបផងដែរ។

លោក ជុន ហៀង ថាវសិទ្ធិ បានថ្លែងអំណរគុណ ដល់អតិថិជន ដៃគូសហការរបស់ វីតាល់ មីជាតិ សាប៊ូក្លិន ដែលបានគាំទ្រ និងជឿជាក់ លើក្រុមហ៊ុន និងផលិតផលយើងដែលនេះពិតជាកម្លាំងចិត្ត យ៉ាងពិសេសសម្រាប់យើងទាំងអស់គ្នា។ បន្ថែមពីនេះ លោកក៏មិនភ្លេចអរគុណ ដល់ លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ លោកប្អូន គីម ឡេង និងសហការី ប្អូនៗ អ្នកស្ម័គ្រចិត្ត Top Fan Vital លោកជំទាវ ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស, គណៈគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃ វីតាល់, មីជាតិ, ភោជនីយដ្ឋាន វ័នម៉រ, និងក្រុមហ៊ុន KHH ជាទីរាប់អាន, កម្លាំងមានសមត្ថកិច្ច ទាំងអស់ដែលបាន ចូលរួមជាភ្ញៀវកិត្តិយស និងចូលរួមសម្របសម្រួលកម្មវិធីនាព្រឹកនេះ។ កាយវិការដ៏ប្រពៃនេះ ពិតជាគួរឲ្យគោរព ស្រលាញ់ និងស្មោះស្ម័គ្រ៕


-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»


