ព័ត៌មានជាតិ
លោក មាស វិរិទ្ធ តំណាងឱ្យលោកសន្តិបណ្ឌិត នេត សាវឿន ប្រគល់អំណោយម៉ូតូ៨គ្រឿងដល់សិស្សនិទ្ទេសA នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
កំពង់ចាម ៖ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក មាស វិរិទ្ធ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម តំណាងដ៏ខ្ពង់ខ្ពស់លោកសន្តិបណ្ឌិតនេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខេត្តកំពង់ចាម បានប្រគល់អំណោយជាម៉ូតូចំនួន០៨គ្រឿងដល់សិស្សនិទ្ទេសA ចំនួន០៨រូប នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារចូលរួមជាង៥០០នាក់ នៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម។

លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម បានរាយការណ៍ពីស្ថានភាពគណបក្ស ការងារអប់រំសិក្សាធិការ និងការរីកចម្រើនរបស់ស្រុកកំពង់សៀមក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នាយករដ្ឋមន្ត្រី នីតិកាលទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧។

ថ្លែងក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន នាឱកាសនោះ លោក មាស វិរិទ្ធ បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរាជរដ្ឋាភិបាលជូនចំពោះបងប្អូនអ្នកកំពង់សៀមពិសេសក្រុមគ្រួសារក្មួយៗជាសិស្សពូកែប្រលងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេសA ដែលបានបីបាច់ថែរក្សាបុត្រធីតារបស់ខ្លួនក្លាយជាកូនល្អ ពលរដ្ឋល្អ។

ក្នុងឱកាសនោះដែរ លោកមាស វិរិទ្ធ បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវបន្តប្រកាន់ខ្ជាប់នូវកិរិយាមារយាទជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អ បន្តខិតខំរៀនសូត្រចាប់យកចំណេះជំនាញដើម្បីក្លាយជាធនធានដ៏មានសក្តានុពលចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់ឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ និងការពារខ្លួនឯង អប់រំក្រុមគ្រួសារ និងអ្នកជិតខាងកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។ សូមបញ្ជាក់ថា សិស្សទូទាំងខេត្តកំពង់ចាមបានប្រលងជាប់និទ្ទេស A សរុប ចំនួន១០៣នាក់៕



















-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


