ព័ត៌មានជាតិ
លោក ឈួរ សុបញ្ញា ៖ យុទ្ធនាការ«ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី» ផ្ដោតលើបេសកកម្ម ៣ យ៉ាង
លោក ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមចាប៉ីដងវែងខ្មែរអមតៈ លើកឡើងថា បេសកកម្ម នៃយុទ្ធនាការ«ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី» នេះ ធ្វើឡើងក្នុងគោលបំណងជួបព្រឹទ្ធាចារ្យចាប៉ីទាំង ២៥ រាជធានី-ខេត្ត លើបេសកកម្ម ៣ យ៉ាង។

ការលើកឡើងនេះ ខណៈ លោក ឈួរ សុបញ្ញា បានចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែង ចំនួន ៣ រូប ដោយនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ពួកគាត់ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញ។

លោក ឈួរ សុបញ្ញា បានមានប្រសាសន៍ថា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីសម្ដែងការគោរពដឹងគុណ ការសួរសុខទុក្ខ និងចូលរួមចែករំលែក និងជួយសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង ក្រោមយុទ្ធនាការ«ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី» ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយសហគមន៍ចាប៉ីអមតៈ និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោកផ្ទាល់ បានចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែង និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ក្នុងម្នាក់ៗ ចំនួន ៨១៦,០០០ រៀល ជូនដល់ពួកគាត់។

ជាមួយគ្នានេះ លោក ឈួរ សុបញ្ញា លើកឡើងថា បេសកកម្ម នៃយុទ្ធនាការ«ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី» នេះ ធ្វើឡើងក្នុងគោលបំណងជួបព្រឹទ្ធាចារ្យចាប៉ីទាំង ២៥ រាជធានី-ខេត្ត លើបេសកកម្ម ៣ យ៉ាង គឺ ៖ ១.ការជួបសម្ដែងការដឹងគុណ និងសួរសុខទុក្ខព្រឹទ្ធាចារ្យចាស់ៗ។ ២-ដឹកនាំសិស្សចាប៉ីថ្មីៗ បានសិក្សាពីបទពិសោធរបស់ព្រឹទ្ធាចារ្យចាស់ៗ និងបង្ហាញជូនព្រឹទ្ធាចារ្យទាំងអស់ពីការគង់វង្សមរតកចាប៉ី។ ៣-ការនាំយកអំណោយគាំទ្រដល់ជីវភាពរបស់ព្រឹទ្ធាចារ្យ។

លោកបន្ថែមថា វត្តមានរបស់ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហគមន៍ចាប៉ីអមតៈ និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលដឹកនាំដោយលោកផ្ទាល់ បានធ្វើឲ្យព្រឹទ្ធាចារ្យទាំងអស់ មានសេចក្ដីត្រេកអរជាខ្លាំង ជាពន្លឹក និងថ្លែងអំណរគុណចំពោះ សម្ដេចប្រមុខរាជរដ្ឋាភិបាល សប្បុរសជន និងសិស្សគណ តែងតែយកចិត្តទុកដាក់លោកតាគ្រប់ពេល ហើយលោកក៏មានក្តីសង្ឃឹមចំពោះការបន្តថែរក្សាមរតកចាប៉ីបុរាណ ក្រោមម្លប់ នៃសន្តិភាពរបស់កម្ពុជា ផងដែរ។

គួរជម្រាបថា ព្រឹទ្ធាចារ្យចាប៉ីដងវែង ដែល លោក ឈួរ សុបញ្ញា បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនរួមមាន ៖
១-ព្រឹទ្ធាចារ្យ អ៊ិន សារុន អាយុ ៨០ ឆ្នាំ មានជំងឺប្រចាំកាយ និងពិការភ្នែក កំពុងស្នាក់នៅភូមិត្រពាំងរុន ២ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។
២-ព្រឹទ្ធាចារ្យ នេន ប៉េ អាយុ ៦៨ ឆ្នាំ មានជំងឺប្រចាំកាយ និងពិការភ្នែក រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
៣-ព្រឹទ្ធាចារ្យ ស៊ិន សយ អាយុ ៦៦ ឆ្នាំ មានជំងឺប្រចាំកាយ កំពុងរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តែង ស្រុកពាមរ ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ ព្រឹទ្ធាចារ្យចាប៉ីដងវែង នេះ គឺជាលើកទី ២ ហើយ បន្ទាប់ពីការចុះជួបសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅខេត្តកំពត កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


