ព័ត៌មានជាតិ
ឆេះរោងចក្រកាត់ដេរមួយកន្លែងនៅស្រុកសំរោង ខូចខាតសម្ភារៈអស់មួយចំនួនធំ
អាគាររោងចក្រកាត់ដេរមួយត្រូវបានភ្លេីងឆេះខូចខាតធ្ងន់ធ្ងរទម្រាំសមត្ថកិច្ចជួយអន្តរាគមន៍ទាន់។ ហេតុការអគ្គីភ័យនេះកេីតឡេីងនៅព្រលប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទីនៅក្នុងរោងចក្រ Liefeng Outdoor Cambodia Co.LTD ស្ថិតនៅផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារថ្នល់បត់ ភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

ក្រោយទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះភ្លាមៗផងដែរ។

ក្នុងនោះបានបាញ់ទឹកបន្លត់អស់ចំនួន៦រថយន្តទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ចំពោះមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីទុស្សេខ្សែចរន្តអគ្គិសនីក្នុងអាគារោងចក្រទេីបបង្កេីតបានជាអគ្គីភ័យឆាបឆេះរាលដាលតែម្តង៕

អត្ថបទ៖ មាស វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


