ព័ត៌មានជាតិ
ឪពុកបង្កើតរំលោភកូនខ្លួនឯង ច្រើនដងទើបបែកធ្លាយ
ឪពុកបង្កើតចិត្តតិរច្ឆានចាប់រំលោភសេពសន្ថវៈមកលើកូនស្រីអនីតិជនអាយុ៩ឆ្នាំ បានជាច្រើនដង ទើបនិងបែកធ្លាយ។ ឃាត់ខ្លួនឪពុកចិត្តអប្រិយរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ៤(គ៦០)ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍របស់នគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ ស្រី សាវឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពុងចាម មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ៤(គ៦០) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។រីឯកូនស្រីឈ្មោះ ស.ប.ញ អាយុ០៩ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយឪពុកបង្កើត។

យោងតាមការបំភ្លឺរបស់ជនរងគ្រោះ(កូនស្រី)បានបញ្ជាក់ថា ខ្លួនជាកូនកំព្រា ត្រូវម្ដាយរត់ចោលដោយសារ រស់នៅមិនចុះសម្រុងជាមួយនឹងឪពុករបស់ខ្លួន ខ្លួនមានបងប្អូនចំនួន៤នាក់ តែបងៗចេញពីបន្ទុកគ្រួសារអស់ហើយនៅសល់តែរូបខ្លួនជាកូនពៅរស់នៅ ២នាក់ជាមួយឪពុកបង្កើត។ ជនរងគ្រោះបានបន្ថែមទៀតថា ឪពុកបានចាប់រំលោភខ្លួនរហូតដល់ទៅ ៥ដងមកហើយ មានពេលយប់ពេលថ្ងៃពេលព្រឹក និងពេលទៀបភ្លឺក៏មានដែរ។
បន្ទាប់មកសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បានយកក្មេងស្រីនោះ មកធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្តជាលទ្ធផលឃើញថា ពិតជាមានរបួសស្នាមនៅត្រង់ចំណុចទ្វារមាសពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


