ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម រចនា​​ខ្លោង​ទ្វារ​ជា​ប្រាសាទ​អង្គរ​ មាន​ទន្លេ​ខណ្ឌ​ជា​ព្រំំដែន​ បាន​បើក​ឲ្យ​ដំណើរការ​​​បណ្តោះអាសន្ន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម រចនា​​ខ្លោង​ទ្វារ​ជា​ប្រាសាទ​អង្គរ​ មាន​ទន្លេ​ខណ្ឌ​ជា​ព្រំំដែន​ បាន​បើក​ឲ្យ​ដំណើរការ​​​បណ្តោះអាសន្ន

បានផុស

នៅ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា  ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម បណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុ ប៉ូល័ក្ខ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានលើកឡើងថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យបានបន្តថា កម្ពុជាបានសហការជាមួយភាគី​វៀតណាម​ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការឆ្លងកាត់ និងការដោះដូរទំនិញលក្ខណៈព្រំដែន ពិសេសទំនិញផ្នែកកសិកម្ម​ជូនប្រជាពលរដ្ឋ។ 

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ មន្រ្តីស្នាក់ការ នគរបាលអន្តោរប្រវេសន៍  មន្ត្រីគយ មន្ត្រីប្រចាំការទាំងអស់ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យនាពេលកន្លងមកនេះ។ ក្នុងនោះដែរឯកឧត្តម អភិបាលខេត្តណែនាំដល់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ត្រូវបន្តខិតខំធ្វើការងារទាំងអស់នេះជាបន្តទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការជឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិនេះ។ 

ឯកឧត្តម អភិបាលខេត្តក៏បានលើកឡើងចំពោះការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។ 

ឯកឧត្តមអភិបាលខេត្តក៏នៅតែណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារអន្តរជាតិនេះ ត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តឲ្យបាននូវវិធានការ ៣ ការពារ ៣កុំ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 រវាងប្រទេសទាំងពីរ។ 

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ត្រីស្នាក់ការនគរបាលអន្តោប្រវេសន៍ គយដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ត្រូវមានកិច្ចសហការល្អទំនាក់ទំនងល្អជាមួយភាគីវៀតណាមដើម្បីឱ្យសេដ្ឋកិច្ចខេត្តព្រៃវែងនិងខេត្តតៃនិញ​ មានការរីកចំរើនជាលំដាប់ជាពិសេសគឺប្រជាពលរដ្ឋនៃខេត្តទាំងពីរមានជីវភាពធូរធារ។ 

សូមបញ្ជាក់ផងដែរថា៖ សង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ឋនានា សម្រេចបានមួយចំនួន មាន
+សាងសង់អគារទីស្នាក់ការត្រួតពិនិត្យបណ្តោះអាសន្ន ចំនួន ០១អគារ ស្មើនឹង ០៦បន្ទប់។ 
+សាងសង់អគារទីស្នាក់ការត្រួតពិនិត្យជាសំណង់រឹងមាំ ចំនួន ០២អគារ ស្មើនឹង ១៤បន្ទប់។ 
+សាងសង់ខ្លោងទ្វាររូបប្រាសាទអង្គរវត្ត ចំនួន ០១។
+សាងសង់អគារស្នាក់នៅ ចំនួន ០១អគារ ស្មើនឹង ០៧បន្ទប់។ 
+សាងសង់ផ្ទះបាយ ចំនួន ០១អគារ។
+សាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន ១។
+សាងសង់ផ្លូវសម្រាប់ចរាចរចេញចូល ចំនួន ២ខ្សែ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ។

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៣ នាទី មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

ព័ត៌មានជាតិ៣០ នាទី មុន

រដ្ឋបាល​ក្រុង ចុះ​យក​សំណាក​ព្រះសង្ឃ ១២ វត្ត ក្នុងចំណោម ៣៣ វត្ត នៃ​ក្រុង​បាត់ដំបង មាន​វិជ្ជមាន ៦ អង្គ​នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្សារ​ចិន​ខ្មៅ​អា​ជីក​រដឹក​មកពី​បណ្តា​ខេត្ត​ដាក់​លក់​នៅពេល​យប់​នៅសល់​ស្អុយរលួយ​យក​មក​លក់​នៅ​ផ្សារ​ហ៊ុយ​ឡេង​ម្ចាស់​ផ្សារ​មិន​ឲ្យ​លក់​ផ្ទុះ​ការតវ៉ា

កីឡា៣ ម៉ោង មុន

មិន​ស្មាន​ដល់ អ្នក​ពូកែ​កណ្តាប់ដៃ Martin Nguyen សន្លប់​ធំ​ក្រោម​កណ្តាប់ដៃ Jae Woong

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ទិ​ត សុធា ត្រូវបាន​ជនខិលខូច​យកឈ្មោះ​បង្កើត​គណនី Telegram បង្ហោះ​ផ្សព្វផ្សាយ​នាំ​ឲ្យ​មានការ​យល់ច្រឡំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services