ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ
នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យទីតាំងត្រៀមទទួលប្រជាពលរដ្ឋដែលមកធ្វើដំណើរតាមរថយន្តក្រុងដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅទីលានប្រជាធិបតេយ្យ។

លោក ជិន ប៊ុន ធឿន បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួនចំនួន ៤៩៧ គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ជាមួយគ្នានេះ លោកអភិបាល សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តក្រុងឯកជនទាំងអស់ ឱ្យរក្សាតម្លៃដឹកជញ្ជូនដដែល ដោយមិនត្រូវដំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

កញ្ញា ណុច លក្ខណា កម្មការនីបុគ្គលិករោងចក្រ ជាអ្នករស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង សម្តែងក្តីរីករាយក្រោយរាជរដ្ឋាភិបាល យកចិត្តទុកដាក់សម្រួលលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយជិះរថយន្តក្រុងមិនគិតថ្លៃទាំងពេលទៅ និងពេលត្រឡប់មកវិញ រយៈពេល៦ថ្ងៃ។

ពលរដ្ឋបន្តទៀតថា ចំពោះការជិះរថយន្តក្រុងនេះដែរ គឺកាត់បន្ថយការចំណាយបានច្រើន ព្រោះស្រុករបស់គាត់មានរយៈចម្ងាយ ២០០គីឡូជាងឯណោះ។ ហើយបើជិះរថយន្តតាក់សុី ចំណាយថវិកាទាំងពេលទៅ និងត្រឡប់មកវិញ ក៏ត្រូវអស់ប្រហែល ១០មុឺន ទៅ ១២មុឺនរៀលដែរ៕
អត្ថបទ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


