Connect with us

ព័ត៌មានជាតិ

រយៈពេល ៣១ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រងរបួស​ជិត​៤០០នាក់

បានផុស

នៅ

​​​រយៈពេល​ពេញ​១​ខែឧសភា​ ឆ្នាំ​២០២១​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស មានចំនួន ១៨១ករណី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រងរបួស​ធ្ងន់​ស្រាល​ជិត​ ៤០០​នាក់។ ចំនួនគ្រោះថ្នាក់នេះ មានការ​កើនឡើង​ជាង​ខែមេសា ​ដែលមានត្រឹម​ជាង ​៣២០​ករណី ​ប៉ុណ្ណោះ​។​ នេះបើយោងតាម​របាយការណ៍​របស់ ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេសចំនួន​១៨១ លើក​នេះ គឺ​បណ្ដាលមកពី ការបើកបរ​ធ្វេសប្រហែស និង​ការបំពានច្បាប់​ ​ការបើកបរ​ល្មើស​ល្បឿន​កំណត់​ ការមិន​គោរព​សិទ្ធិ​អាទិភាព ការបើកបរ​មិន​ប្រកាន់​ស្ដាំ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការបត់ វ៉ាជែង ដឹក​លើស​ទម្ងន់ និង​ការមិន​ប្រើ​ប្រាស់​មួកសុវត្ថិភាព​ជាដើម​៕ ​អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម