ព័ត៌មានជាតិ
ជំនាញអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់បញ្ជូនទៅតុលាការ
កំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ ចំនួន០៦នាក់ រថយន្ត០១គ្រឿង ម៉ូតូចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្ក្រាបបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការនេះធ្វើនៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោម(វិធានញុះញង់)ជាក់ស្ដែង។

លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថា ករណីនេះជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១/ឈ្មោះ ធឿន លីហេង ហៅ ប៊ឹម ភេទ ប្រុស អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ២.ឈ្មោះ ម៉ាត់ អារ៉ាហ្វិន ហៅ ហ្វី ភេទ ប្រុស អាយុ២២ឆ្នាំរស់នៅភូមិរកាលើ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅចំណុចភូមិព្រែកដើមចាន់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ និងដកហូតវត្ថុតាងរួមមាន -ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ (ទម្ងន់០.៧០ក្រាម) -ទូរសព្ទដៃចំនួន០២គ្រឿង(ម៉ាកអាយហ្វូនហ្វាយ) -សម្ភារៈប្រើប្រាស់និងថងប្លាស្ទិកវេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នបានបញ្ជូនខ្លួនជនសង្ស័យមក កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


