ព័ត៌មានជាតិ
ផ្លូវវិថីតេជោ និងស្ពានរំដោះទឹកជំនន់ នៅព្រះសីហនុ សាងសង់ជិតរួចរាល់ កាន់តែលើកសោភ័ណភាពក្នុងក្រុង
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២ ខែមិថុនានេះ បានអញ្ជើញចុះពិនិត្យសកម្មភាពការស្ថាបនាផ្លូវវិថីតេជោ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក គួច ចំរើន បានណែនាំដល់ក្រុមការងារបច្ចេកទេសស្ថាបនាផ្លូវ វិថីតេជោ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតា មូង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះ សីហនុ។

ចំពោះការចាក់បេតុងសម្រេចបាន ១០០ភាគរយ ការងារចាក់អ៊ុតកៅស៊ូជិតរួចរាល់ជាស្ថាពរ ផ្លូវមួយខ្សែនេះជួយ សម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ និងក៏ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងវិនិយោគិន មកគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រខេត្តព្រះសីហនុ និងគ្រោងដាំដើមកោងកាងនៅតាមបណ្តោយឆ្នេរ ដើម្បីលើកកម្ពស់សោ ភ័ណភាព បរិស្ថានកាន់តែល្អស្អាតថែមទៀត ផ្លូវនេះមានកន្លែងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរមកហាត់ប្រាណផងដែរ។

ជាមួយគ្នានេះផងដែរ លោក គួច ចំរើន បានបន្តចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាស្ពាន L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំក្រុមការងារសាង សង់ស្ពានត្រូវពន្លឿនការសាងសង់ឱ្យបានលឿន នឹងត្រូវបញ្ចប់ឱ្យបានមុនរដូវវស្សា ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យ មានការលិចលង់បន្តទៀតនៅរដូវវស្សាខាងមុខ៕ អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


