ព័ត៌មានជាតិ
ត្រីមេពូជសេសសល់ អាចងាប់អស់ពីបឹងពារាំង បើសង្រ្គោះមិនទាន់ទេនោះ
ខេត្តសៀមរាប៖ បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំ ធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំង បានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន ។
ករណីនេះ ខាងសហគមន៍ និងជលផលបញ្ជាក់ថា ដើម្បីជួយសង្គ្រោះបឋម មានតែវិធីបូមទឹកពីស្រះដែលទើបជីកបញ្ចូលទៅក្នុងបឹងឱ្យបានឆាប់ ដើម្បីសង្គ្រោះមេពូជត្រីដែលនៅសេសសល់។ ក្នុងករណីជួយមិនបានទៀត នឹងសុំគោលការណ៍ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់បញ្ចូលថែមទៀតប៉ុណ្ណោះ។

ប្រធានសហគមន៍បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំង ចាប់បានផ្តើមងាប់ចំនួនពីរយប់មកហើយ។ យប់ថ្ងៃទី០៣ ខែមិថុនាមានងាប់តិចតួច តែយប់ថ្ងៃទី០៤មិថុនា ងាប់រហូតជិត១០០គីឡូក្រាមឯណោះ មួយយប់ត្រីងាប់ជាង៥០ ក្បាលស្មើជាង៧០គីឡូក្រាម។ លោកបន្តថា កត្តាដែលធ្វើអោយត្រីមេពូជចម្រុះងាប់លឿនបែបនេះ ដោយសារកត្តាអាកាសធាតុក្តៅខ្លាំងធ្វើអោយទឹករីងហួតលឿន។

លោកគង់ មង្គល អោយដឹងទៀតថា កន្លងមកសហគមន៍បានស្នើសុំទៅរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម ជីកជាស្រះក្នុងបឹងនេះ ដើម្បីរក្សាទឹកក្នុងការអភិរក្សត្រីមេពូជដែរ។ តែដោយសារលិខិតដឹកជញ្ជូនអាចម៍ដីចេញមានការយ៉ឺតយ៉ាវ ទើបមិនអាចបន្តជីកទៀតកើត ហើយខ្វះទឹកក្នុងការសង្គ្រោះត្រីបែបនេះ។
លោកបញ្ជាក់ថា ប្រសិនបើនៅតែបែបនេះ ត្រីមេពូជ និងហ្វូងសត្វស្លាបទឹក អាចបន្តងាប់ថែមទៀតជាមិនខាន។ តែលោករំពឹងថា ថ្នាក់ដឹកនាំខេត្តនឹងជួយពន្លឿនក្នុងការផ្តល់លិខិតដឹកអាចម៍ដីចេញ ដើម្បីបានបន្តជីកស្តារបឹងនេះទៀត។
លោកពត វណ្ណដេត នាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងដែរថា ករណីត្រីមេពូជក្នុងបឹងពារាំងងាប់យ៉ាងច្រើននេះ ខាងលោកកំពុងសហការជាមួយសហគមន៍ បូមទឹកពីក្នុងស្រះបញ្ចូល ដើម្បីសង្គ្រោះបឋម។ ក្នុងករណី ជួយមិនបាន(ខ្វះទឹក)នោះ នឹងសុំគោលការពីសាលាក្រុង ប្រើប្រាស់រថយន្តដឹកទឹកយកទៅបញ្ចូលថែមទៀត។ បើមិនចឹងទេ ត្រីមេពូជអាចងាប់បន្តរហូតដល់អស់ពីបឹងក៏ថាបាន។
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


