ព័ត៌មានជាតិ
ពលករខ្មែរចំនួន ២១ នាក់ ត្រូវទាហានថៃចាប់ខ្លួន ក្នុងពេល លបឆ្លងដែនចូលទឹកដីថៃខុសច្បាប់
ពលករខ្មែរដែលត្រូវមេខ្យល់បោះបង់ចោលក្នុងព្រៃ ចំនួន ២១ នាក់ ត្រូវបានទាហានព្រំដែនថៃចាប់ខ្លួន ដោយមិនអនុញ្ញាតឱ្យចូលទៅក្នុងទឹកដីថៃឡើយ បន្ទាប់ពីពលករទាំងនេះបម្រុងឆ្លងចូលទៅរក ការងារធ្វើនារដូវកូវីដ ១៩កំពុងវាយលុកខ្លាំងនៅក្នុងប្រទេសថៃ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចកូនដំរី ក្នុងឃុំតាផាយ៉ា ស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដោយពលករខ្មែរសរុបមានចំនួន ២១ នាក់ ក្នុងនោះមាន ប្រុស៧ នាក់ ស្រី ១៤ នាក់។ ពួកគេបានសារភាពថា ការឆ្លងចូលទៅក្នុងទឹកដីថៃតាមច្រករបៀងនេះ គឺមានមេខ្យល់ជាអ្នកនាំមុខ ប៉ុន្តែក្រោយពីដឹងថាមានទាហានថៃនៅខាងមុខ មេខ្យល់ក៏បានគេខ្លួនបាត់ស្រមោល ដោយបោះបង់ពួកគេឱ្យនៅក្នុងព្រៃ មិនដឹងទៅខាងណា ទើបត្រូវថៃឃាត់ខ្លួនតែម្តង។

ទិសដៅដែលពួកគេទៅ គឺបម្រុងទៅរកការងារធ្វើនៅក្នុងខេត្ត ឈុនបុរី និងខេត្ត សមុទ្រប្រាកាន ។ ក្រោយពីបានត្រួតពិនិត្យកម្តៅរួចមក ភាគីថៃសម្រេចបញ្ជូនពលករទាំង២១ នាក់ មកកម្ពុជាវិញ តាមច្រកអូរបីជាន់
ខេត្តបន្ទាយមានជ័យវិញ៕ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


