ព័ត៌មានជាតិ
រយៈពេល៥ខែឆ្នាំនេះ មានមនុស្សស្លាប់និងរបួសជិត១០០នាក់ ដោយសារ រន្ទះបាញ់
យោងតាមរបាយការណ៍របស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចាប់ពីខែមករា រហូតមកដល់ខែឧសភា ឆ្នាំ២០២១នេះ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៥៧លើកបណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន៤ខ្នង ស្លាប់មនុស្សចំនួន៤៥នាក់ រងរបួស៣០នាក់ និងងាប់គោក្របីចំនួន២៨ក្បាល។

តាមរបាយការណ៍ដដែលបានបន្តថា តួលេខនេះ បើធៀបទៅនឹងរយៈពេល៥ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថា មានការកើនឡើងខណៈ៥ខែឆ្នាំមុនមានបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៣៣លើក បណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន៨ខ្នង ស្លាប់មនុស្សចំនួន១៥នាក់ រងរបួសចំនួន១១នាក់និងងាប់គោ-ក្របីចំនួន២១ក្បាល។
យ៉ាងណាក៏ដោយ គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះទាំងអស់គ្នានៅក្នុងរដូវភ្លៀងនេះ ដើម្បីកាត់បន្ថយការរងគ្រោះនិងការស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។
ចំណែកក្រសួងសុខាភិបាលតែងតែធ្វើការណែនាំដល់ប្រជាពលរដ្ឋ នូវវិធីមួយចំនួនដើម្បីការពារខ្លួនពីបាតុភូតរន្ទះបាញ់នេះ ដូចជានៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះ ត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀក ត្រូវរត់ចេញពីទឹក ឬស្រែនៅខាងក្នុង ឬរត់ចូលផ្ទះជាប្រញាប់ត្រូវដកឌុយដោតភ្លើង ឬឌុយទូរសព្ទ័ដោយទុកចម្ងាយ១ម៉ែត្រពីប្រភពចរន្តអគ្គិសនី និងត្រូវបន្ទន់ខ្លួនអោបក្បាលជង្គង់ និងបិទត្រចៀកទាំងសងខាងនៅក្រោមបង្គោលភ្លើង ។

ជាមួយគ្នានេះដែរ មិនត្រូវនិយាយទូរស័ព្ទនៅពេលឮសំលេងផ្គរ មិនត្រូវជិះម៉ូតូឬកង់នៅពេលមេឃភ្លៀង ឬអង្គុយក្នុងតង់និងអង្គុយនៅក្រោមដើមឈើឡើយ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចម្ងាយ៤ម៉ែត្រពីមែកឈើ។
ចំពោះ វិធីសង្គ្រោះបឋមនៅពេលមានគ្រោះរន្ទះវិញ ក្រសួងបានណែនាំឲ្យប្រជពលរដ្ឋត្រូវផ្លុំខ្យល់ចូលមាត់និងមាត់ជាមួយជនរងគ្រោះ ក្នុងករណីជនរងគ្រោះមិនដកដង្ហើមនិងសង្កាត់ដៃទាំងពីរលើសន្ទះទ្រូងក្នុងករណីជនរងគ្រោះគ្មានជីវចរ ត្រូវក្រាលកន្ទេលឬបាវឆ្នួតកុំឲ្យជនរងគ្រោះនៅផ្ទាល់ដីឬទឹកជ្រាំការពារដើម្បីកុំឲ្យជនរងគ្រោះរងភាពត្រជាក់ខ្លួនពេក និងចល័តជនរងគ្រោះដោយប្រុងប្រយ័ត្នក្នុងករណីជនរងគ្រោះមានបាក់ឆ្អឹងឬហូរឈាម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


