នគរបាលក្រុង​សិរីសោភ័ណឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ដកហូតសម្ភារនិង​ថ្នាំ​ញៀន​មួយចំនួន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នគរបាលក្រុង​សិរីសោភ័ណឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ដកហូតសម្ភារនិង​ថ្នាំ​ញៀន​មួយចំនួន​

បានផុស

នៅ

ជនសង្ស័យ​៣​នាក់​ក្នុងនោះ​មានអ្នក​ជក់​ និងអ្នកលក់​ថ្នាំញៀន ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ កាលពី​ព្រឹកថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ កាន់ សៀង អធិការរង ទទួល​ផែ្នក​ការងារ​ប្រឆាំង​បទល្មើសគ្រឿងញៀន​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​ល្ងាចថ្ងៃទី​១៣ ​ខែមិថុនា លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ល្បាត​នៅក្នុង​ភូមិ​សាស្ត្រ ចំណុច​ផ្លូវកែងទឹកស្អាត ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ បាន​ប្រទះ​ឃើញ​សង្ស័យ​១​នាក់​ជិះ​ម៉ូតូ​គេចខ្លួន​ពី​សមត្ថកិច្ច​ ទើបមានការសង្ស័យក៏ជិះ​ដេញតាម​រហូត​ឃាត់​ខ្លួន​បានមានឈ្មោះ​ លាង គឹម​ឡាយ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ មុខរបរជាងផ្សារដែក ឆែកឆេរ​ក្នុង​ខ្លួនរកឃើញ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កូន​ថង់ ទូរស័ព្ទដៃ​១​គ្រឿង ម៉ូតូ​១​គ្រឿង រួច​នាំខ្លួន​មក​សួរនាំ នៅ​អធិការដ្ឋាន។

ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ឈ្មោះ​ លាង គឹម​ឡាយ ប្រាប់​សមត្ថកិច្ច​ថា ​ថ្នាំញៀន​ចំនួន​២​ថង់​តូច​នេះ ឈ្មោះ​ ចយ នៅ​ភូមិ​សែ​សិន ជា​អ្នក​ឲ្យ​ខ្លួន​យកទៅ​ឲ្យ​។ ​បន្ទាប់មកកម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​បន្តទៅ​ដល់ផ្ទះ​របស់​ឈ្មោះ ​ច​យ ភេទ​ប្រុស តែដោយជនសង្ស័យដឹហខ្លួនមុនបានគេចខ្លួនបាត់ មុនពេល​កម្លាំង​នគរបាល​ទៅដល់ តែសមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១​ឈ្មោះ​ ឡៃ គឹម​ពួន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ។ ២​ឈ្មោះ​ ឡៃ គឹម​ពៅ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែលជនសង្ស័យទាំង​២​នាក់​នេះ បានផ្តល់​ទីតាំង​ឲ្យ​ឈ្មោះ​ ច​យ​លក់​ថ្នាំញៀន​យ៉ាងសកម្ម​នៅ​ម្តុំ​ស្ថានីយ៍​រថភ្លើង​។​

ជនសង្ស័យ​ទាំង​៣​នាក់​ រួមទាំង​វត្ថុតាង​ត្រូវបាននគរបាល​ក្រុង​បញ្ជូនមក​ស្នងការ​ខេត្ត និង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់វិធានការ​តាមច្បាប់​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៩ នាទី មុន

ពិបាក​ដក​ដង្ហើម​​​​ពេល​ពាក់​ម៉ាស សាកល្បង​តិចនិកទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាព២៩ នាទី មុន

តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

ព័ត៌មានជាតិ៩ ម៉ោង មុន

ប៉េអិម​ស្រុក​លំផាត់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ទៅ​តុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលស្រុក​រំដួល ចេញមុខ​បដិសេធន៍​ច្រានចោល​ទាំងស្រុង ករណី​ព័ត៌មាន​ថា បែកធ្លាយ​មន្ត្រី​ក្រោម​ឱវាទ​ទម្លា​យ​រឿងអាស្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ប្រៃសណីយ៍​ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបាយកល​បោក​លួចយក​គណនី​ ហ្វេសបុក និង​ព័ត៌មាន​ធនាគារ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services