Connect with us

ព័ត៌មានជាតិ

​លោកឧកញ៉ា ទៀ វិចិត្រ ​បញ្ជូន​​​អូប័រ​ល្បឿន​លឿន​ជួយ​សង្រ្គោះ​ស្រ្តី​អ្នក​ជំងឺ​ម្នាក់​

បានផុស

នៅ

​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​បង​ប្អូន​ប្រជាពលរដ្ឋរស់នៅកោះរ៉ុងប្រាប់ថា ​មាន​អ្នក​ជំងឺ​ត្រូវ​ការ​ជំនួយ​បន្ទាន់ ​ដោយ​គាត់​មាន​អាការៈ​លើស​ឈាម ​តង់​ស្យុង់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ គួរ​ឲ្យ​បារម្ភ​​និង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​នោះ ​នៅ​វេលា​ម៉ោង​ជាង​​១១​យប់ ​ថ្ងៃ​ទី​១៨ ​ខែ​មិថុនា ​ឆ្នាំ២០២១ ​លោក​ឧកញ៉ា ​ទៀ ​វិចិត្រ ​សមាជិក​ក្រុម​ការ​ងារ​យុវជន​គណបក្ស​ប្រជាជនកម្ពុជា ខេត្ត​ព្រះសីហនុ​ បាន​បញ្ជូន​ក្រុម​ការងារ​សង្គ្រោះ​GTVCនិង​អូប័រ​ពេទ្យ​ល្បឿន​លឿន​ទាំង​យប់ ​ទៅ​ទទួល​យក​ជនរង​គ្រោះ​នៅ​កោះរ៉ុង​ បញ្ជូន​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តី​អ្នកជំងឺ មានឈ្មោះ ឃឹត ឈឿន ជា​ភរិយា​របស់​លោក សុខ ណេតចៅសង្កាត់រងទី ១ សង្កាត់​កោះរ៉ុងសន្លឹម រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្តព្រះសីហនុ។នៅ​លើ​ដី​គោក​គេ​ឃើញ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និង​ក្រុម​គ្រូពេទ្យបានមក​រង់​ចាំនៅមាត់ច្រាំងដើម្បីទទួលស្ត្រីអ្នកជំងឺទៅ សង្គ្រោះ​បន្ទាន់​ទៅកាន់​មន្ទីរ​ពេទ្យបង្អែក​ខេត្តព្រះសីហនុ ។

លើក​ដៃ​សំពះ​ និង​និយាយ​សម្លេង​អួល​ដើម​កភ័​យផងអរផងនោះ សមាជិក​គ្រួសារ​ស្ត្រី​អ្នក​ជំងឺ​ បាន​និយាយ​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង ​ដល់លោ​កឧកញ៉ា ទៀ វិចិត្រ ដែល​បាន​ជួយ​សង្គ្រោះ​ម្តាយ​គាត់​បាន​ទាន់​ពេលវេលាទាំងយប់​អាធ្រាត្រ ព្រោះ​ពួក​គាត់​ខ្វះ​មធ្យោបាយ ដើម្បីនាំយកម្តាយ ដែល​មាន​ជំងឺ​ធ្ងន់​ពី​លើ​ដី​កោះ ​ឆ្ពោះ​មក​កាន់​ដី​គោក ​ដើម្បី​ទទួល​ការ​ព្យាបាល។ ​ប៉ុន្តែ​ជា​សំណាង​ល្អ​បំផុត​ កង្វល់ ​របស់​ពួក​គាត់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលសង្កាត់កោះរ៉ុង បាន​ជូន​ដំណឹង​ទៅ​លោក​ឧកញ៉ា ទៀ វិចិត្រ ហើយភ្លាមៗនោះ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រពេទ្យល្បឿនលឿន មក​ដឹក​ម្តាយ របស់ខ្លួន ទាំងយប់ នាំ​មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះអាយុជីវិត៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម