ព័ត៌មានជាតិ
ទំនាស់បងប្អូនថ្លៃឈានដល់ប្រើកាំបិតខ្វែវ ម្ខាងដេកពេទ្យ ម្ខាងដេកគុក
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលត្រូវជាប្អូនថ្លៃ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ធ្វើការឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការ បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើកាំបិតខ្វែវកាប់ទៅលើបងថ្លៃរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់។

លោកអធិការ សេង លុច បានលើកឡើងថា ករណីហិង្សាដោយមានស្ថានទម្ងន់នេះបានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង ២០នាទីព្រឹក ត្រង់ចំណុចក្រុមទី៥៩ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកអធិការបានបន្តថា ករណីនេះគឺបានបង្កឡើងដោយឈ្មោះ បាន គឹមសឹង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅត្រង់ចំណុចខាងលើ និងត្រូវជាប្អូនថ្លៃបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ិញ ជឿម ភេទប្រុស អាយុ៣៣ឆ្នាំ ( បងថ្លៃ ) រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់កែងដៃខាងស្តាំ (របួសធ្ងន់) ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យង្អែកខេត្តបាត់ដំបង។

ដើមចមនៃរឿងនេះគឺបណ្តាលមកពី បងថ្លៃហាមប្អូនកុំឱ្យដើរលេងឥតប្រយោជន៍ច្រើនពេក ទើបមានការតឹងសរសៃកដាក់គ្នា ក៏ឈានដល់កើតអំពើហិង្សាតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីបញ្ជូនអនុវត្តតាមនីតិវិធីផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


