Connect with us

ព័ត៌មានអន្ដរជាតិ

តើណាតូ និងអឺរ៉ុបបរិយាយយ៉ាងណាចំពោះការវាយប្រហារភេរវកម្មនៅ រុស្ស៊ី?

បានផុស

នៅ

ការវាយប្រហារភេរវកម្មនៅផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ីកាលពីរាត្រីថ្ងៃទី២២ ខែមីនាកន្លងទៅ បង្កឲ្យពិភពលោកបើកភ្នែកធំៗ ក៏ដូចជាមានការសោកសង្រេង និងតក់ស្លុតជាពន់ពេក ខណៈអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុប (EU) សុទ្ធតែបានចេញការថ្កោលទោសចំពោះសោកនាដកម្មដ៏សាហាវយង់ឃ្នងមួយនេះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យអង្គការណាតូ លោកស្រី Farah Dakhlallah បាននិយាយនៅលើបណ្ដាញសង្គម X ថា “យើងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មដែលដាក់ផ្ទាំងស៊ីបលើអ្នកទស្សនាការប្រគំតន្ត្រីនៅទីក្រុងមូស្គូ ហើយគ្មាន​អ្វី​អាច​បង្ហាញ​ពី​ភាពយុត្តិធម៌នៃ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​បែបនេះ​ឡើយ​ ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ” ។

ចំណែកប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) លោក Charles Michel ក៏បាននិយាយផងដែរថា “ខ្ញុំសូមថ្កោលទោសចំពោះការវាយប្រហារភេរវកម្មដ៏អាក្រក់ជាទីបំផុតនៅទីក្រុងមូស្គូ ខណៈការបាត់បង់ជីវិតមនុស្សស្លូតត្រង់នៅគ្រប់ទីកន្លែង គឺជាសោកនាដកម្មរបស់មនុស្សជាតិទូទាំងពិភពលោក” ។

លោក Josep Borrell (ឆ្វេង) និងលោក Charles Michel (ស្ដាំ)

រីឯប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានលើកឡើងស្រដៀងគ្នាថា “ខ្ញុំក៏ថ្កោលទោសយ៉ាងខ្លាំងក្លាជាទីបំផុតផងដែរចំពោះការវាយប្រហារដ៏សាហាវឃោរឃៅដែលបានផ្ទុះឡើងនៅខាងក្រៅទីក្រុងមូស្គូកាលពីរាត្រីថ្ងៃទី២២ ខែមីនាកន្លងទៅ ។ ភេរវកម្ម​បាន​កំណត់​គោលដៅ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​មនុស្ស​គ្មាន​ទីពឹង ។ សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាយ៉ាងរឹងមាំប្រឆាំងនឹងការគំរាមកំហែងនៃអំពើភេរវកម្ម” ។

គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃសុក្រ ទី២២ ខែមីនាកន្លងទៅ រុស្ស៊ីបានជួបប្រទះហេតុការណ៍ដ៏តក់ស្លុត និងសោកសង្រេងជាពន់ពេក បន្ទាប់ពីជនដៃដល់ដែលមានគ្នាប្រមាណ ៤ នាក់បានបើកការបាញ់រះ និងបំផ្ទុះគ្រាប់បែកនៅសាលប្រគំតន្រ្តី Crocus City Hall ក្នុងទីក្រុងមូស្គូ បណ្ដាលឲ្យមនុស្សប្រមាណ ១៣៩ នាក់ស្លាប់បាត់បង់ជីវិត និងជាង ១៨០ នាក់រងរបួស ខណៈរុស្ស៊ីបានដាក់ផ្ទាំងស៊ីបថាគ្មានអ្នកណាឆ្ងាយពីអាមេរិក និងអ៊ុយក្រែនឡើយ បើទោះបីជាក្រុមរដ្ឋឥស្លាមអះអាងទទួលខុសត្រូវលើការវាយប្រហារនេះក៏ដោយ ។

គិតត្រឹមពេលនេះ ជនសង្ស័យប្រមាណជា ១៤ នាក់ហើយត្រូវបានចាប់ឃុំខ្លួន ខណៈក្រោយហេតុការណ៍ដ៏សោកសង្រេងនៅទីក្រុងមូស្គូនេះដែរ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏ដូចជាប្រជាពលរដ្ឋ និងសាច់ញាតិនៃក្រុមគ្រួសាររបស់ជនរងគ្រោះបានអុជទៀន និងដាក់កម្រងផ្កា ហើយមហាមិត្តរបស់រុស្ស៊ីជាច្រើនផ្ញើសារចូលរួមរំលែកទុក្ខដល់អ្នកស្លាប់បាត់បង់ជីវិត ស្របពេលដែលនេះក៏ជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់រុស្ស៊ីផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ធ្លាយតម្រុយទាញ អាមេរិក ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម