កីឡា
អតីតជម្រើសជាតិ សាយ ពិសិដ្ឋ ដឹកនាំក្រុមអន្តោប្រវេសន៍ឈ្នះជើងឯកក្រសួងមហាផ្ទៃ
ក្រុមបាល់ទាត់អន្តោប្រវេសន៍បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤ បន្ទាប់បានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដោយលទ្ធផល ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ចំណាត់ថ្នាក់លេខ៣បានទៅក្រុមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរយៈជ័យជម្នះ ៤-២ លើក្រុមអគ្គនាយកដ្ឋានពន្ធនាគារ។

ក្រុមបាល់ទាត់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបានជ័យជម្នះនេះស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក សាយ ពិសិដ្ឋ ដែលជាអតីតខ្សែការពារជម្រើសជាតិកម្ពុជា និងក្លិបបាល់ទាត់ក្រសួងមហាផ្ទៃ។ លោកធ្លាប់ជាខ្សែការពារដ៏ល្អម្នាក់ក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៦។ បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ២០២៣ លោកបានអភិវឌ្ឍខ្លួនក្លាយជាគ្រូជំនួយក្រុមបាល់ទាត់ក្រសួងមហាផ្ទៃដែលកំពុងលេងក្នុងលីគកម្ពុជាទី២។

នេះអាចចាត់ទុកជាគ្រូប្អូនដឹកនាំយកឈ្នះគ្រូច្បង ដោយសារក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំដោយលោក អ៊ុង កនយ៉ានិត ដែលជាគ្រូបង្វឹកមានបទពិសោធច្រើនធ្លាប់ដឹកនាំក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលីគកំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងធ្លាប់ជាគ្រូជំនួយជម្រើសជាតិកម្ពុជា។
ជាមួយគ្នានេះ ក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានកីឡាករវ័យក្មេងច្រើនដែលធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានល្អប្រសើរជាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដែលភាគច្រើនមានកីឡាករវ័យចំណាស់។

ពានរង្វាន់មិត្តភាពក្រសួងមហាផ្ទៃ លើកទី១នេះមាន១៥ក្រុមចូលរួមប្រកួតដោយបានបែងចែកជា៤ពូលគឺពូល A B C មាន៤ក្រុមដូចគ្នា ខណៈពូល D មាន៣ក្រុម។ ការប្រកួតធ្វើនៅទីលានសាកលវិទ្យាល័យ AUPP ប៉ុន្តែពិធីបើក-បិទ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រារព្ធនៅពហុកីឡដ្ឋានជាតិអូឡាំពិក តាំងពីថ្ងៃទី១ ខែមីនា និងបិទបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។
ជយលាភី
- លេខ១៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពាន មេដាយមាស និងប្រាក់២០លានរៀល
- លេខ២៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលមេដាយប្រាក់ និងប្រាក់៥លានរៀល
- លេខ៣៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលបានមេដាយសំរិទ្ធ និងប្រាក់៥លានរៀ
- ក្រុម Fair Play៖ ក្រុមប្រឹក្សាកីឡា ទទួលបានប្រាក់២លានរៀល
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


