ព័ត៌មានជាតិ
សំណុំរឿងឃាតកម្មនៅស្រុកបាទី មិនទាន់ចាប់ខ្លួនជនបង្កបាននៅឡេីយ ខណៈជនរងគ្រោះបាត់បង់ជីវិតកន្លង៣ថ្ងៃមកហេីយ
ជនរងគ្រោះម្នាក់ត្រូវបានជនដៃដល់ចូលកាប់ដល់ក្នុងផ្ទះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម កន្លងទៅ៣ថ្ងៃមកហេីយ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា នេះ ខណៈជនបង្កកំពុងរត់គេចខ្លួនបាត់ស្រមោល។
ករណីឃាតកម្មនេះ បានកេីតឡេីងនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិខ្នាររង ឃុំដំណាក់រាជា ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡេីងដោយជនសង្ស័យមានគ្នា២នាក់ ដែលមានឈ្មោះ ម៉ម សម្បត្តិ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ និងឈ្មោះ ម៉ម សីហា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទាំងពីរនាក់បងប្អូនបង្កើតនឹងគ្នា រស់នៅក្បែរផ្ទះជនរងគ្រោះចំណុចភូមិកើតហេតុខាងលើ។

ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខេរ: ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរកម្មកររោងចក្រដូចគ្នា បណ្ដាលឲ្យដាច់កដៃខាងឆ្វេង និងចំកញ្ចឹងកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ចំពោះមូលហេតុត្រូវបានអ្នកក្បែរខាងបង្ហេីបថា ជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសំដីនឹងគ្នានៅពេលទៅលេងបាល់ទះ ហើយក្រុមគ្រួសារទាំងពីរ ក៏ធ្លាប់មានគំនុំនិងគ្នាផងដែរ៕
អត្ថបត ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


