ព័ត៌មានជាតិ
ថៃគ្រោងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់អាជីវករខ្មែរលក់ដូរក្នុងផ្សារទឹកដីថៃ និងអ្នកបើកបររថយន្តដឹកទំនិញ
អាជ្ញាធរនិងមន្ត្រីនៃមន្ទីរសុខាភិបាលរដ្ឋបាលសាលាខេត្តច័ន្ទបុរី នៃប្រទេសថៃ គ្រោងនិងផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់អាជីវករទាំងថៃនិងខ្មែរ ដែលបានលក់ដូរក្នុងផ្សារនៅទឹកដីថៃ រួមនឹងតៃកុងឡានទាំងថៃនិងខ្មែរដែលបានដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិបានឡែម និងច្រកដូងក្នុងស្រុកកំរៀងនៃខេត្តបាត់ដំបង។

ការគ្រោងបែបនេះ ខណៈដែលភាគីថៃបានបើកកម្មវិធីដើម្បីឲ្យក្រុមគ្រូពេទ្យចុះពិនិត្យនិងធ្វើតេស្តសំណាកដល់បងប្អូនដែលកំពុងតែប្រកបរបរលក់ដូរនិងធ្វើអាជីវកម្មនៅក្នុងផ្សារខាងលើនេះ។ក្នុងនោះក៏មានការចូលរួមកិច្ចសហការរវាងអាជ្ញាធរខេត្តច័ន្ទបុរី និងអាជ្ញាធរខេត្តបាត់ដំបងផងដដែរដែលពិធីនេះរៀបចំឡើងនៅក្នុងបរិវេណផ្សារបានឡែមនៃស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃដែលមានភូមិសាស្ត្រជាប់នឹងស្រុកកំរៀង នៃខេត្តបាត់ដំបង។

លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ជាប្រធានសមាគមលក់ដូរនិងទេសចរណ៍នៃខេត្តច័ន្ទបុរីប្រទេសថៃ បានលើកឡើងថា នេះជាជំហ៊ានដំបូងពីការចាប់ផ្តើមក្នុងការធ្វើតេស្តសំណាកដល់ប្អូនជាអាជីវករលក់ដូរក្នុងផ្សារនិងបងប្អូនតៃកុងឡានទាំងខ្មែរនិងថៃ និងឈានដល់ការចាក់វ៉ាក់សាំងជូនដល់បងប្អូនអាជីវករអ្នកបើកបររថយន្តបន្តទៀតតាមការគ្រោងទុកផងដែរ។
ដើម្បីកាត់បន្ថយនូវការកង្វល់ព្រួយបារម្ភពីការរាតត្បាត និងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងផ្សារជាហេតុបង្កដល់ការធ្វើពាណិជ្ជកម្មនៅជាប់ព្រំដែនរវាងកម្ពុជាថៃពិសេសនៅតាមច្រកទ្វារអន្តរជាតិដូង(ឡែម)និងនៅក្នុងផ្សារបានឡែមផ្ទាល់តែម្តងដែលកំពុងមានក្ដីបារម្ភ។

លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ បានបញ្ជាក់ថា ការគ្រោងចាក់វ៉ាក់សាំងនេះនិងបានអនុវត្តឡើងនៅដើមខែកក្កដានាពេលឆាប់ៗខាងមុខនេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលឲ្យឋិតក្នុងកម្រិតទាបធានាដល់អាយុជីវិតដល់បងប្អូនកម្ពុជាថៃដែលកំពុងធ្វើពាណិជ្ជកម្មជាមួយគ្នា។

ជាមួយគ្នានេះដែរភាគីកម្ពុជាតំណាងដោយអាជ្ញាធរខេត្តបាត់ដំបងបានថ្លែងអំណរគុណដល់ភាគីថៃដែលបានយកចិត្តទុកដាក់លើសុខភាពពលរដ្ឋខ្មែរដែលជាអ្នកភូមិផងរបងក្បែរគ្នានិងជាដៃគូធ្វើពាណិជ្ជកម្មជាមួយគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះឆ្លងរីករាលដាលដល់សហគមន៍នៃប្រទេសទាំងពីរខណៈដែលកំពុងចេញចូលធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរជាប្រចាំ៕
អត្ថបទ ៖ សៅសារិទ្ធ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


