ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់២នាក់ បម្រុងនាំពលករ១១នាក់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានឃាត់ខ្លួនមេខ្យល់២នាក់បម្រុង នាំពលករ១១នាក់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃយកទៅ ចត្តាឡីស័ក នៅម៉ោង១២ យប់ ឈានចូលថ្ងៃទី ២៤ ខែមិថុនានេះ នៅចំណុចភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការប្រតិបត្តិការសឹករងបន្ទាយមានជ័យបានបញ្ជាឱ្យលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យដឹកនាំកម្លាំងយោធាមួយក្រុមចុះល្បាតជាប់ជាប្រចាំ
២៤ម៉ោងលើ២៤ម៉ោងក្នុងនោះក៏បាន សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងផ្នែកសឹករងម៉ាឡៃផងដែរ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។

លោកវរសេនីយ៍ឯក រិទ្ធ រ៉ម បានបញ្ជាក់ឱ្យដឹងថាកម្លាំងកំពុងចុះល្បាតក៏បានជួបមេខ្យល់២នាក់ បម្រុងនាំពលក១១នាក់ក្នុងនោះមានស្រី២នាក់ឆ្លងដែនចេញទៅប្រទេសថៃត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យឃាត់ខ្លួនតែម្តង។
មេខ្យល់ទាំង២នាក់ ម្នាក់ឈ្មោះ នឿន សីហា ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង២ ម្នាក់ទៀតឈ្មោះ ឃន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបងមេខ្យល់។
មេខ្យល់ទាំង២នាក់ក្រោយពីបានសាកសួរនាំ រួចកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រគល់ទៅឲ្យកម្លាំងអាវុធហត្ថស្រុក ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯពលករទាំង ១១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃទផបអាចឲ្យវិញទៅផ្ទះវិញបាន៕ អត្ថបទ៖ វ៉ាន់ណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


