ព័ត៌មានជាតិ
ចេញពីផឹកស៊ីជិះម៉ូតូទៅបុកជាមួយរថយន្តធុនធំដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូចេញពីកម្មវិធីផឹកសុីជាមួយបងប្អូន បំណងត្រឡប់ទៅកន្លែងស្នាក់វិញ ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ធុនយក្ស ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងពីចំហៀងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុយ៉ាអាណោចអាធម៌ កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ នៅជិតផ្សារបែកចាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សៅ យ៉ាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុក្គលិកលក់រថយន្ត ស្នាក់នៅខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅភូមិត្រពាំស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

តាមប្រភពព័ត៌មានពីយុវជនម្នាក់ដែលអះអាងថាជាបងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR-1137ចេញពីជួបជុំផឹកសុី ជាមួយបងប្អូននៅផ្សារបែកចាន ដោយគោលបំណងទៅកន្លែងស្នាក់នៅវិញឯខណ្ឌព្រែកព្នៅ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត លុះ មកដល់ចំណុចកើតហេតុខាងលើដោយជិះមិនប្រកាន់ស្តាំររចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយរថយន្តទ្រុងធុនយក្សម៉ាកហុីយ៉ាន់ដាយក្បាល ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ02-3-4036ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិចពីចំហៀងរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលដួលបោកក្បាលនិងថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌។ ភ្លាមនោះរថយន្តបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋនាំគ្មាដេញចាប់មកវិញ តែតៃរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាមទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វ់កំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ ៖ ដោយ សុខា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


