ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ដកហូតបានជាង ១គីឡូក្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ដកហូតបានជាង ១គីឡូក្រាម

បានផុស

នៅ

ជនជាតិចិន ចំនួនពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសារធាតុញៀន ទម្ងន់ជាង១គីឡូក្រាម ត្រូវបានដកហូត នៅក្នុងប្រតិបត្តិការបង្រ្កាប កាលពីវេលាម៉ោង ២១:៤០នាទី នាថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទើបចេញផ្សាយ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចក្បែររង្វង់មូលសម្ដេចសង្ឃជួនណាត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ២នាក់៖ ទី១-ឈ្មោះ ហ្សេវ ចឹងអ៊ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ យូ ហៃយ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ព្រមទាំងចាប់យកបាននូវវត្ថុតាង ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១០០០.៦៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services