កីឡា
២០ឆ្នាំចុងក្រោយ វៀតណាមមិនធ្លាប់ចាញ់ឥណ្ឌូណេស៊ីក្នុងផ្ទះខ្លួនឯង
ក្រុមជម្រើសជាតិវៀតណាម ត្រូវជួបជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតជើងទី២ ជម្រុះ World Cup នៅថ្ងៃអង្គារ៍ ទី២៦ ខែមីនា ក្នុងកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាណូយ ជាកន្លែងដែលម្ចាស់ផ្ទះមិនមានកំណត់ត្រាចាញ់ឥណ្ឌូណេស៊ី ឡើយគិតចាប់តាំងពីឆ្នាំ២០០៤។

លើកចុងក្រោយដែលឥណ្ឌូណេស៊ីបានឈ្នះវៀតណាមនៅកីឡដ្ឋាន My Dinh គឺឆ្នាំ២០០៤ ក្នុងវគ្គចែកពូលជើងឯកអាស៊ាន AFF Cup ដោយលទ្ធផល ៣-០។ ចាប់តាំងពីពេលនោះមក ការប្រកួតរ៦លើក របស់ក្រុមឥណ្ឌូណេស៊ីនៅកីឡដ្ឋាន My Dinh មិនអាចយកឈ្នះម្ចាស់ផ្ទះ វៀតណាម បានទេ ដោយបានត្រឹមស្មើគ្នា៤លើក និងចាញ់២លើក។
ជួបគ្នា២លើកចុងក្រោយ ក្រុមឥណ្ឌូណេស៊ីបានយកឈ្នះវៀតណាម ទាំង២លើក ជម្រុះ World Cup ជើងទី១ នៅកីឡដ្ឋាន Bung Karno កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ និងវគ្គចែកពូល Asian Cup កាលពីខែមករា ឆ្នាំ២០២៣។ ប្រសិនបើឥណ្ឌូណេស៊ីទទួលបានជ័យជម្នះក្នុងការប្រកួតថ្ងៃអង្គារ៍នេះ ពួកគេនឹងកាន់មានក្ដីសង្ឃឹមដើម្បីឈានដល់វគ្គជម្រុះទី៣ ពានរង្វាន់ World Cup ជាលើកដំបូង។

លោក Shin Tae-yong គ្រូបង្វឹកឥណ្ឌូណេស៊ី បានលើកឡើងថា ៖«ពិតណាស់ វាមានរយៈពេលយូរណាស់មកហើយចាប់តាំងពីឥណ្ឌូណេស៊ីឈ្នះនៅកីឡដ្ឋាន My Dinh។ ខ្ញុំនឹងព្យាយាមបញ្ជាក់ថា យើងអាចបន្ដឈ្នះនៅទីនេះបាន»។
ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាននិយាយថា ៖«ខ្ញុំកោតសរសើរយ៉ាងខ្លាំងចំពោះទម្រង់លេងប្រកបដោយវិន័យ ដែលបានធ្វើឱ្យយើងទទួលបានជ័យជម្នះក្នុងវគ្គជម្រុះជុំទី២ World Cup។ ខ្ញុំសង្ឃឹមថា កីឡាកររក្សាទម្រង់លេង និងផ្តោតអារម្មណ៍បានល្អប៉ះវៀតណាមជើងទី២នេះ។ ជាពិសេសរក្សាខ្លួនឲ្យទាប និងផ្ចង់អារម្មណ៍ឲ្យខ្ពស់ ពីព្រោះដំណើរនៅវែងឆ្ងាយ»។
យ៉ាងណាកំណត់ត្រាល្អក្នុងផ្ទះរបស់ខ្លួនអាចធ្លុះធ្លាយ ស្របពេលគ្រូបង្វឹកបច្ចុប្បន្នកំពុងធ្លាក់ចុះ។ លោក Philippe Troussier គ្រូបង្វឹកវៀតណាមកំពុងរង់សម្ពាធយ៉ាងខ្លាំង បន្តាប់ពីចាញ់ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែមីនា។ រយៈពេលមួយឆ្នាំក្រោមការដឹកនាំរបស់លោក វៀតណាមមិនទទួលបានលទ្ធផលល្អទេ។ វៀតណាមបានធ្លាក់ពីលេខពីលេខ៩៣មកដល់១១២ក្នុងតារាងចំណាត់ថ្នាក់ FIFA គិតត្រឹមខែមីនា។ នៅតំបន់អាស៊ាន ពួកគេធ្លាក់មកលេខ២។
ក្រុមជម្រើសជាតិវៀតណាមបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល AFC Asian Cup កាលពីឆ្នាំ២០២៣ បន្ទាប់ពីចាញ់៣ប្រកួត។ អត្រាចាញ់កើនដល់៦៩.២%គឺជាអត្រាអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។ អត្រារកបានគ្រាប់បាល់គឺថយមកត្រឹម ០.៨៥%ប៉ុណ្ណោះ ប្រៀបធៀបនឹង ១.៦៤% របស់អតីតគ្រូបង្វឹក Park Hang Seo។ អត្រាត្រូវគេស៊ុតចូលកើនដល់១.៦៩% ប្រៀបធៀបនឹង ០.៩២% របស់គ្រូបង្វឹកមុន។ លទ្ធផលដ៏អាក្រក់នេះ លោក Philippe Troussier ប្រឈមនឹងការបណ្តេញចេញ ប្រសិនបើលទ្ធផលនៅតែមិនល្អ។

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Vnexpress
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


