សន្តិសុខសង្គម
សប្តាហ៍មុន សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៧២នាក់ ក្នុង២៥ករណីផ្សេងៗគ្នា
ចន្លោះថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនក្មេងទំនើងសរុបចំនួន៧២នាក់ ជាបន្តបន្ទាប់ ក្នុងករណីផ្សេងៗគ្នាចំនួន២៥ករណី។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុខៈ បានឱ្យដឹងថា ករណីក្មេងទំនើងសប្ដាហ៍ចុងក្រោយនេះ មានប្រហាក់ប្រហែលគ្នានឹងសប្ដាហ៍មុនដែរ ចំពោះសប្ដាហ៍ចុងក្រោយ ករណីក្មេងទំនើងភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ បន្ទាប់មកមាននៅខេត្តកណ្ដាល ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តកំពង់ចាម។

ចំពោះរូបភាពនៃការអនុវត្តលើក្រុមក្មេងទំនើងដែលប្រព្រឹត្តិសកម្មភាពអវិជ្ជមានក្នុងសង្គម មានពីរប្រភេទ គឺវិធានការរដ្ឋបាល ជាការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើ។ វិធានការមួយទៀត គឺវិធានការច្បាប់ មានន័យថា ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់កំណត់។
ពាក្យ«ក្មេងទំនើង»ត្រូវបានប្រើប្រាស់ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការដោះស្រាយបញ្ហាក្មេងទំនើងនៅក្នុងសង្គម ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ឬដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានណែនាំក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាក្មេងទំនើងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


