Connect with us

ព័ត៌មានអន្ដរជាតិ

ជិត ៣ ខែមកនេះ ជំងឺគ្រុនឈាមសម្លាប់មនុស្សជាង ៧០០ នាក់នៅ ប្រេស៊ីល

បានផុស

នៅ

ការឆ្លងជំងឺគ្រុនឈាមបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅអាមេរិកខាងត្បូង ខណៈមានការស្លាប់ជាង ៧០០ នាក់ត្រូវបានបញ្ជាក់នៅប្រទេសប្រេស៊ីលក្នុងឆ្នាំនេះ ដែលជំរុញឲ្យអាជ្ញាធរក្នុងតំបន់ប្រកាសភាពអាសន្ន ។ ​នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន NHK កាលពីថ្ងៃទី២៥ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺគ្រុនឈាមដែលឆ្លងដោយមូសខ្លាខាំនេះ បណ្តាលឲ្យក្តៅខ្លួន និងឈឺក្បាលខ្លាំង ក៏ដូចជាការឈឺចាប់សាច់ដុំ និងសន្លាក់ ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បានផងដែរ ខណៈប្រទេសប្រេស៊ីលបានរាយការណ៍ថាមានករណីឆ្លងជំងឺគ្រុនឈាមជាង ២ លានករណី និងមានអ្នកស្លាប់យ៉ាងហោចណាស់ ៧១៥ នាក់ចាប់តាំងពីខែមករាមក ។

ក្រសួងសុខាភិបាលរបស់ប្រទេសនេះនិយាយថា ចំនួនអ្នកឆ្លងក្នុងឆ្នាំនេះ គឺជាចំនួនខ្ពស់បំផុតជាងឆ្នាំណាទាំងអស់ ចាប់តាំងពីកំណត់ត្រានៃជំងឺនេះបានផ្ទុះឡើងនៅឆ្នាំ ២០០០ ។ ករណីឆ្លងបាននិងកំពុងកើនឡើងជាពិសេសនៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដូចជារដ្ឋ Sao Paulo និង Rio de Janeiro ក៏ដូចជារដ្ឋធានី Brasilia ផងដែរ ។

ចំណែកការបន្តកើនឡើងសីតុណ្ហភាពខ្ពស់ និងលក្ខខណ្ឌសើម ដោយសារតែការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ El Nino គឺជាមូលហេតុនៅពីក្រោយការរីករាលដាលយ៉ាងឆាប់រហ័សនៃការផ្ទុះឡើងជំងឺគ្រុនឈាមនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម