ជីវិតកម្សាន្ដ
ខែមីនា Cha Eun Woo ជាប់លេខ១ ជាតារាប្រុសមានមុខលើយីហោល្បីៗច្រើនជាង Taeyeon និង Jennie
នៅខែមីនា ឆ្នាំ ២០២៤ វិទ្យាស្ថានស្រាវជ្រាវកេរ្តិ៍ឈ្មោះសាជីវកម្មកូរ៉េខាងត្បូងបានធ្វើការវិភាគលើកេរ្តិ៍ឈ្មោះយីហោផ្ទាល់ខ្លួនរបស់តារាល្បីៗ ដោយបង្ហាញឲ្យឃើញថា Cha Eun Woo សមាជិកក្រុម ASTRO, Taeyeon សមាជិកក្រុម Girls’ Generation និង Jennie សមាជិក BLACKPINK ជាកំពូលទាំងបីនាពេលនេះ។
យោងតាមការចុះផ្សាយពី Allkpop បានបញ្ចាក់ឲ្យដឹងថា លទ្ធិផលនេះដោយប្រើទិន្នន័យចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ វិទ្យាស្ថានបានប្រមូលទិន្នន័យចំនួន ៦០,៨៦៥,៥០៦ ពីម៉ាកយីហោផ្ទាល់ខ្លួនរបស់តារាចំនួន១,៧២០ ដែលសម្គាល់បានការថយចុះ ៥.១៤% បើធៀបនឹងខែមុន។

លើសពីនេះទៀតដែរ យោងតាមសន្ទស្សន៍កេរ្តិ៍ឈ្មោះម៉ាកយីហោ ការវាស់ស្ទង់ការចូលរួមរបស់អ្នកប្រើប្រាស់ ចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយ ការទំនាក់ទំនង និងការចូលរួមក្នុងសហគមន៍ ផ្តល់ការយល់ដឹងអំពីការវាយតម្លៃវិជ្ជមាន និងអវិជ្ជមាននៃម៉ាកយីហោ idol រួមជាមួយនឹងការត្រួតពិនិត្យ និងការវាយតម្លៃហានិភ័យ ទើបអាចសរុបជាលទ្ធិផលបង្ហាញជូនដល់អ្នកគាំទ្រ។
កំពូលតារាទាំង៣០ សម្រាប់ខែមីនា ឆ្នាំ ២០២៤ រួមមាន Cha Eun Woo សមាជិកក្រុម ASTRO, Taeyeon សមាជិកក្រុម Girls’ Generation, Jennie សមាជិក BLACKPINK និងអ្នកផ្សេងទៀត ដោយ Cha Eun Woo នាំមុខគេក្នុងបញ្ជី ជាមួយនឹងសន្ទស្សន៍កេរ្តិ៍ឈ្មោះ ៥,០៤១,៧២៨ ។
Taeyeon និង Jennie តាមពីក្រោយយ៉ាងប្រកៀកក្នុងចំណាត់ថ្នាក់លេខ ២ និងទី ៣ រៀងគ្នាដោយសន្ទស្សន៍កេរ្តិ៍ឈ្មោះគឺ ៣ ១៨១ ៩៦៩ និង ៣ ០៤៥ ០៤៧។ ការវិភាគក៏បានលើកឡើងពីទិដ្ឋភាពវិជ្ជមាននៃម៉ាកយីហោរបស់តារានិមួយៗ ជាមួយនឹងពាក្យគន្លឹះដូចជា ‘សង្ហា’ ‘ពិភពលោកដ៏អស្ចារ្យ’ និង ‘ដំណើរកម្សាន្តរបស់អ្នកគាំទ្រ’ ដែលទាក់ទងនឹងម៉ាករបស់ Cha Eun Woo ។ សរុបមក ការវិភាគបង្ហាញពីនិន្នាការវិវត្តន៍ និងអារម្មណ៍របស់អ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មតារា ដែលដឹកនាំយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍នាពេលអនាគត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Han So Hee បដិសេធថា ការបាត់បង់អ្នកគាំទ្រ និងយីហោល្បីៗផ្ដាច់កុងត្រា មិនមែនមកពីស្នេហាត្រីកោណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


