Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់ដឹកទំនិញ បើកបុក បាក់ស្ពាន ធ្លាក់រថយន្តច្រើនគ្រឿងចូលទន្លេ នៅអាមេរិក  

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃអង្គារទី២៦ខែមីនា, ស្ពាន Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿង បើកបុកទាំងកំពុងមានការធ្វើចរាចរណ៍យ៉ាងមមាញឹក ដោយបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទន្លេ ហើយគេក៏ឃើញមានមនុស្សនៅក្នុងទឹកផងដែរ។

(រូបថត៖ Insider)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ​ កាសែត New York Times រាយការណ៍ថា ភ្លាមៗនេះ គេមិនទាន់ដឹងអំពីទំហំនៃការខូចខាតចំពោះស្ពានប្រវែង៣គីឡូម៉ែត្រ ដែលឆ្លងកាត់ទន្លេ Patapsco នៅឡើយទេ។

ពាក់ព័ន្ធហេតុការណ៍ខាងលើ អាជ្ញាធរដឹកជញ្ជូនរដ្ឋ Maryland បានប្រកាសលើបណ្តាញសង្គម X​ ថា គ្រប់ចរាចរណ៍ដែលភ្ជាប់ទៅស្ពាននេះ ត្រូវបានបិទទាំងស្រុង។

ស្របពេលជាមួយគ្នានោះ ក៏មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​អំពីមនុស្ស​ស្លាប់​និង​របួស​ដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សារព័ត៌មានកម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កប៉ាល់ដឹកទំនិញ បុកផ្តាច់ស្ពាន ធ្លាក់រថយន្ត៥គ្រឿង ចូលទន្លេ នៅប្រទេសចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទី មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម២៥ នាទី មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម