សន្តិសុខសង្គម
ប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ ០៩ គ្រឿង បំពាក់ឡូហ្គូ SSP, NC, DN, R និង L.M.H
រថយន្តដឹកលើសទម្ងន់ចំនួន ៣ គ្រឿង ត្រូវបានពិន័យ និងរថយន្តលើសទម្ងន់ ១គ្រឿងទៀត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៥ ខែមីនា ក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ ២០អេ ភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៩គ្រឿង មានបំពាក់ឡូហ្គូ SSP, NC, DN, R និង L.M.H ដែលក្នុងនោះយានយន្តចំនួន ៥គ្រឿង ដឹកលើសក្នុងកម្រិតអនុគ្រោះ ត្រូវបានណែនាំ និងអនុញ្ញាតឱ្យបន្តដំណើរទៅមុខ។ ចំណែកយានយន្តចំនួន ៤គ្រឿងទៀត បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ៦-១៤ តោន ដោយក្នុងនោះ រថយន្ត ៣គ្រឿង ត្រូវបានពិន័យ និង រថយន្ត ១ គ្រឿងទៀតត្រូវបាន ពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់។ ជាក់ស្តែង ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


