Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន ៣​ ប្រកាស​រក​ឃើញអ្នក​ឆ្លងកូវីដ​​ខ្ទង់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ

បានផុស

នៅ

ខេត្ត​ចំនួន ៣ បាន​រាយការណ៍​ករណីឆ្លង​ខ្ទង់​រយ​នាក់ក្នុង​មួយ​ថ្ងៃ យោង​តាម​អាជ្ញាធរ​ប្រកាស​កាល​ពីម្សិលមិញនេះ។

បើ​យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ កាលពីម្សិលមិញ​នេះ បាន​រកឃើញករណី​វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០៥នាក់។ ករណី​ឆ្លងថ្មី​នៅខេត្ត​ដែល​បំបែក​ចេញពីខេត្តកំពង់ចាមនេះ ពាក់ព័ន្ធ​ស្រុក​ចំំនួន ៥ មាន​ស្រុក​មេមត់ ស្រុក​​ក្រូចឆ្មារ ស្រុក​ពញាក្រែក ស្រុកអូររាំងឪ ស្រុក​ត្បូងឃ្មុំ និងក្រុង​សួង។

ខេត្តកំពត​កាលពី​ម្សិលមិញ អាជ្ញាធរ​បានប្រកាស​រកឃើញ​អ្នកឆ្លង ១៣៣ នាក់។ អត្តសញ្ញាណអ្នក​ឆ្លង​ជាង ៩០% ​ពាក់ព័ន្ធ​កម្មករ​កម្មការិនីនៅ​រោងចក្រ​នៅ​ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ និង​ស្រុក​បន្ទាយមាស។

ដោយឡែក​នៅខេត្ត​សៀមរាប​ក៏រាយការណ៍​ករណី​ឆ្លងឆ្លង​ធ្ងន់ធ្ងរ​ផង​ដែរ​កាល​ពី​ម្សិលមិញនេះ។ អាជ្ញាធរ​ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១២៣នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​នេះ។

ក្រៅ​ពី​តួលេខ​ឆ្លង​ដ៏​ខ្ពស់ ខេត្ត​មានប្រជាជនរស់នៅជាង ១ លាន​នាក់នេះ ​ក៏​រាយការណ៍​ករណី​ស្លាប់ ២ នាក់បន្ថែម​ទៀត។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៦៩នាក់ ខណៈ​​មាន​​អ្នក​ស្លាប់​១៣​នាក់ ដោយសារ​ជំងឺ​កូវីដ១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ៊ុយក្រែន វាយប្រហារនាវាទ័ពជើងទឹក រុស្ស៊ី ២ គ្រឿងនៅតំបន់គ្រីមៀ

សេចក្ដីជូនដំណឹង១៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារកីឡាគ្រប់ប្រភេទ សង្ហារឹម សម្ភារបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា និងមិនមែនមែនព័ត៌មានវិទ្យា ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អ៊ីស្រាអែល យល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៧០០នាក់

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ចិន ត្រៀមបន្ថែមរោងចក្រវៃឆ្លាតដល់ ១០០ ត្រឹមឆ្នាំ ២០២៦

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម