ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការអប់រំ និងការផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូសមាគមអ្នកភ្លេង នៅទីស្ដីការក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេង ដោយ ឯកឧត្ដម បញ្ជាក់អំពីសារៈសំខាន់ នៃវប្បធម៌ អរិយធម៌ និងសារៈសំខាន់ នៃបទភ្លេង ដែលជាការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរសម័យមុន ជាមួយនឹងសម័យបច្ចុប្បន្ន និងឆ្ពោះទៅកាន់ការថែរក្សាបាននូវអត្តសញ្ញាណ នៃវប្បធម៌ខ្មែរ ឆ្ពោះទៅថ្ងៃអនាគត។

ទន្ទឹមនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ការអប់រំ និងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់ ហើយក៏បានលើកទឹកចិត្ត និងផ្ដល់ជាអនុសាសន៍ជូនទៅដល់សមាគមអ្នកភ្លេង ចូលរួមជាផ្នែកណាមួយនៅក្នុងយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យសមាគមកាន់តែមានសកម្មភាពផុលផុស និងធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ តាមរយៈបទភ្លេងឲ្យកាន់តែទូលំទូលាយ»។
ជាមួយគ្នានោះ ឯកឧត្ដមសាស្ត្រាចារ្យ ព្រឿង ឈៀង ដែលតំណាងដល់សមាគមអ្នកភ្លេងទាំងអស់ បានរៀបរាប់អំពីរបាយការណ៍ និងសកម្មភាព ដោយលើកឡើងថា សមាគមអ្នកភ្លេង ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ ដោយឈរលើចក្ខុវិស័យ និងមានបេសកកម្មរបស់សមាគមអ្នកភ្លេង មានសូចនាករ ៣ ក្នុងវិស័យវប្បធម៌ ៖ ១-ការអប់រំ បញ្ញា និងចែករំលែក។ ២-ការស្រាវជ្រាវ ចងក្រងសិល្បៈវប្បធម៌បុរាណខ្មែរ និង ៣-បង្កើតការងារឲ្យយុវជន និងលើកស្ទួយការងារសង្គមកិច្ច។

គួរជម្រាបថា ប្រតិភូអញ្ជើញចូលរួម នាព្រឹកមិញនេះ សុទ្ធសឹងតែជាសាស្ត្រាចារ្យដែលបានឆ្លងកាត់នូវការវិវត្តន៍របស់សង្គម និងវប្បធម៌ជាច្រើនជំនាន់៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


