ព័ត៌មានជាតិ
ទូតជប៉ុនប្រចាំកម្ពុជាបំពេញទស្សនកិច្ចការងារ២ថ្ងៃក្នុងខេត្តបាត់ដំបង និងពិនិត្យលទ្ធភាពជួយបន្ថែម
ខេត្តបាត់ដំបង÷ ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គការចៃកា Jica ជប៉ុនត្រូវបានអាជ្ញាធរខេត្តបាត់ដំបងទទួលស្វាគមន៍រាកទាក់យ៉់ាងកក់ក្តៅបំផុតក្នុងការបានចុះបំពេញការងារ និងទស្សនកិច្ចស្វែងយលពីគម្រោងនានាដែលជប៉ុនបានជួយដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈជំនួយមនុស្សធម៌ និងកម្ចីហិរញ្ញប្បទានរបស់ខ្លួនក្នុងការកសាងនូវសមិទ្ធផលនានាកន្លងមកក្នុងខេត្តបាត់ដំបង។

ដំណើរទស្សនកិច្ចនេះ លោកអគ្គរាជទូតក៏បានចុះពិនិត្យគម្រោងសាងសង់ផ្លូវជាតិលេខ៥ (ហាយវ៉េ) ផ្លូវវៀងក្រុងសំណងអគារនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងដ៏ស្កឹមស្កៃ និងសាលាមត្តេយ្យធនធានក្នុងក្រុងបាត់ដំបងដែលបាន និងកំពុងដំណើរការរៀន និងបង្រៀនដល់សិស្ស និងអគារមន្ទីរពេទ្យដែលបំពាក់នូវសម្ភារៈបរិក្ខារពេទ្យទំនើបៗស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយដែលបានបើកដំណើរការមួយរយៈកន្លងមក និងខ្លះទៀតរង់ចាំពេលវេលាសមស្របសម្ពោធដាក់ប្រើប្រាស់ផងដែរ។
នៅក្នុងឱកាសចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តគម្រោងរួម និងពិនិត្យមើលសំណង់មួយចំនួនដែលកំពុងតែអនុវត្តនៅតាមគោលដៅទីតាំងខាងលើ ក៏មានវត្តមានលោកអគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តអាជ្ញាធរក្រុង និងអង្គភាពជំនាញវិស័យពាក់ព័ន្ធមួយចំនួនបានចូលរួមអមដំណើរជាមួយជាច្រើនរូបផងដែរ។

តាមការបញ្ជាក់ពីតំណាងដៃគូ Jica ជប៉ុនបានឱ្យដឹងថា ជប៉ុនកំពុងតែពិនិត្យលទ្ធភាក្នុងការជួយដល់ខេត្តបាត់ដំបងក្រោយពីបញ្ចប់ពីការរាតត្បាតជាសកលនូវវិបត្តិកូវីដ-១៩ តាមរយៈគម្រោងផ្សេងៗដទៃទៀតដែលជាអាទិភាពក្នុងការជួយដល់ខេត្តបាត់ដំបង ជាពិសេសពាក់ព័ន្ធគម្រោងអភិវឌ្ឍទីក្រុងវ័យឆ្លាតរបស់ខេត្តបាត់ដំបងទៅថ្ងៃអនាគត។
នៅក្នុងឱកាសចុះពិនិត្យរាល់សមិទ្ធផលខាងលើននេះដែរ លោកឯកអគ្គរាជទូតជប៉ុន Masahiro Mikami លោកអគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោកអភិបាលខេត្តបាត់ដំបងព្រមទាំងប្រតិភូក៏បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកគ្រូមត្តេយ្យនៅទីនោះផងដែរ និងបានពិនិត្យមើលពីកិច្ចដំណើរការនៅក្នុងការរៀន និងការបង្រៀនដល់កូនក្មួយៗចៅៗជាសិស្សតាមប្រព័ន្ធអនឡាញដែលកំពុងតែរៀននៅតាមផ្ទះក្នុងដំណាក់កាលរីករាលដាលរាតត្បាតជាសកលពីជំងឺកូវីត-១៩រហូតដល់ពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ សៅ សារិទ្ធ




-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


